កម្សាន្ត៖ ក្រឡេកឃើញថា រាល់ការបង្ហាញខ្លួនរបស់ តារាសម្ដែងស្រី Baifern Pimchanok តែងតែត្រូវបានអ្នកគាំទ្រ ទស្សនិកជន មានការចាប់អារម្មណ៍ ទៅលើស្ទាយ៍តុបតែងខ្លួនយ៉ាងស្រស់ស្អាត ទាន់សម័យ របស់តារាស្រីរូបនេះ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះដែរ តារាសម្ដែងស្រី Baifern មិនបានធ្វើឲ្យហ្វេនៗខកបំណងឡើយ ដោយរូបនាងបានចេញមកអង្រួនចិត្តអ្នកគាំទ្រ ជាមួយនឹងរូបភាពថ្មីមួយចំនួនដែលបានបង្ហាញនៅលើបណ្ដាញសង្គម ជាពិសេស នៅក្នុងនោះដែរ តារាស្រីរូបនេះ បានលេងស្ទាយ៍យ៉ាងស្រស់ស្អាតទាក់ទាញយ៉ាងខ្លាំង ជាមួយនឹងឈុតពណ៌សវាលស្មា ព្រមទាំងតុបតែងមុខនិងម៉ូតសក់ ដែលមើលទៅស័ក្តិសមគ្នា គួរឲ្យគយគន់។

ដោយឡែក ក្រោយពីបានឃើញបែបនេះហើយ ហ្វេនៗជាច្រើន បានចូលមកសរសើរ បង្ហាញពីការពេញចិត្តទៅលើការតុបតែងខ្លួនរបស់នាង ដែលមើលទៅនៅតែមានភាពលេចធ្លោ មានមន្តស្នេហ៍កាន់តែខ្លាំងឡើង ផងដែរ៕
សូមទស្សនរូបភាពខាងក្រោម៖















