កម្សាន្ត៖ Yoona ដែលទស្សនិកជនស្គាល់ក្នុងនាមជាតួអង្គឯកស្រី "ចាង ស៊ីប៊ីយុ" ក្នុងរឿង "អូនជាបេះដូងបង" គឺជាតារាចម្រៀងនិងសម្ដែងស្រីរៀមច្បងដ៏មានសមត្ថភាព និងទេពកោសល្យ ដោយជារឿយៗ អ្នកគាំទ្រតែងតែកោតសរសើរពីអត្តចរិតដ៏ស្រស់ស្រាយ ទន់ភ្លន់ និងគួរឲ្យស្រលាញ់របស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទោះក្រុម Girls' Generation បានបែកខ្ញែកគ្នាហើយក្ដីតែ Yoona នៅតែបន្តទទួលបានប្រជាប្រិយភាពជាមួយនឹងអាជីពជាតារាសម្ដែង ដោយក្នុងនោះនាងក៏ត្រូវបានជ្រើសរើសជាអ្នកតំណាងរបស់ផលិតផលជាច្រើនផងដែរ។ ថ្មីៗនេះ Yoona បានចូលរួមក្នុងកម្មវិធីមួយរបស់ម៉ាកយីហោ Qeelin ដោយការបង្ហាញខ្លួនរបស់នាងទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់។

Yoona បានបង្ហោះរូបភាពរបស់នាងស្លៀករ៉ូបពណ៌ផ្កាឈូកស្រាល ជារបៀបរ៉ូបដៃផ្កាត្រកួន វាលក្លៀក កអក្សរ V បង្ហាញចង្អូរទ្រូងយ៉ាងស្រស់ស្អាត ដែលជារ៉ូបសម្រុងវែងអូសដី ហើយបន្ថែមពីលើការតុបតែងមុខពណ៌ផ្កាឈូកស្រាលៗ ទៀតនោះ កាន់តែធ្វើឲ្យនាងកាន់តែស្រស់ស្អាតនិងទន់ភ្លន់ ដូចព្រះនាង៕







ប្រភព៖ allkpop