កម្សាន្ត៖ យោងតាមសារព័ត៌មាន People បានឲ្យដឹងថា តារាសម្ដែង លោក Ben Affleck មានអារម្មណ៍ថា ធុញទ្រាន់នឹងការសួរអំពីអតីតភរិយារបស់ខ្លួនគឺ តារាចម្រៀងស្រី Jennifer Lopez ។ ខណៈបញ្ហានេះមិនពាក់ព័ន្ធនឹងការចុះសម្រុងគ្នាទេ តែមកពីរូបលោកតូចចិត្តដែលអាពាហ៍ពិពាហ៍មិនបានជោគជ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តាមរយៈប្រភពព័ត៌មាន បានចែករំលែកថា តារាប្រុសរូបនេះ មិនចង់និយាយពី Jennifer ទៀតទេ។ រូបលោក មិនមានមោទនភាពចំពោះអាពាហ៍ពិពាហ៍ដែលបរាជ័យ និងមិនចង់ធ្វើឱ្យនាងឈឺចាប់ទេ។ ឥឡូវនេះតារាប្រុសរូបនេះ គ្រាន់តែចង់ផ្តោតលើកូនរបស់ខ្លួន និងការងាររបស់ខ្លួន។

កាលពីមុននេះ Ben Affleck បានចែករំលែកជាលើកដំបូង អំពីការបែកបាក់ ជាមួយ Jennifer នៅក្នុងបទសម្ភាសន៍ជាមួយ GQ ។ នេះក៏ចាត់ទុកថា ជាការលើកឡើងតែមួយគត់របស់តារាប្រុសរូបនេះ អំពីរឿងឯកជននេះ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖















