កម្សាន្ត៖ កាលពីពេលថ្មីៗនេះ តារាសម្តែងប្រុស លោក Song Joong Ki បានទទួលការអត្ថាធិប្បាយចម្រុះពីអ្នកនិយមលេងអ៊ីនធឺណិត ក្នុងពេល បានចូលរួមក្នុងកម្មវិធីមួយ នៅទីក្រុង Shanghai។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កាលពីថ្ងៃទី ២ ខែមេសា តារាសម្ដែងប្រុស លោក Song Joong Ki បាននៅទីក្រុង Shanghai ដើម្បីចូលរួមកម្មវិធីបង្ហាញម៉ូដ ដែលការបង្ហាញខ្លួនលើកនេះ តារាសម្ដែងប្រុសរូបនេះ បានបង្ហាញភាពស្រស់សង្ហា ក្នុងឈុតអាវក្រឡាពណ៌សខៀវ ជាមួយខោពណ៌ស។ តារាប្រុសរូបនេះ បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ក្នុងកម្មវិធី ព្រោះ រូបរាងសង្ហា ក្មេងជាងវ័យ ដែលនឹកស្មានមិនដល់ថា ពេលនេះ រូបលោកមានវ័យ ៤០ ឆ្នាំនោះទេ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅក្នុងកម្មវិធីនេះដែរ Song Joong Ki ត្រូវបានប្រធាននៃម៉ាក Ralph Lauren អញ្ជើញដោយផ្ទាល់ឱ្យចូលរួមក្នុងព្រឹត្តិការណ៍មួយ នៅថ្ងៃទី ៣ ខែមេសា ប៉ុន្តែរូបលោកបានបដិសេធ ដោយលើកឡើងថា «អរគុណសម្រាប់ការអញ្ជើញ។ ប៉ុន្តែខ្ញុំត្រូវត្រឡប់ទៅវិញនៅថ្ងៃស្អែក។ ខ្ញុំមានកូនតូចពីរនាក់។ ប្រពន្ធខ្ញុំមើលថែកូននៅផ្ទះតែម្នាក់ឯង» ។

យ៉ាងណាមិញ សេចក្តីថ្លែងការណ៍ខាងលើរបស់ Song Joong Ki ទទួលបានប្រតិកម្មចម្រុះពីអ្នកនិយមលេងអ៊ីនធឺណិត។ អ្នកខ្លះគិតថា តារាប្រុសរូបនេះ កំពុងចង់បង្ហាញខ្លួនឯង ដោយមិនភ្លេចទាញយកភរិយា និងកូនពីរនាក់ចេញ ដើម្បីផ្សព្វផ្សាយឈ្មោះរបស់ខ្លួន។

ដោយឡែក អ្នកផ្សេងទៀត ក៏បាននិយាយការពារ Song Joong Ki ដោយបានបញ្ចេញមតិថា តារាប្រុសរូបនេះ ជាស្វាមីនិងជាឪពុកដែលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគ្រួសារ។ នៅពេលដែលកាលវិភាគរបស់លោកបានបញ្ចប់ Song Joong Ki ផ្តល់អាទិភាពដល់ការត្រលប់ទៅរកប្រពន្ធ និងកូនរបស់ខ្លួនវិញ ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖








