កម្សាន្ត៖ តារាចម្រៀងស្រី Selena Gomez បានទាក់ទាញចំណាប់អារម្មណ៍ ដោយបានបង្ហាញចិញ្ចៀនពេជ្រប្រណីត ខណៈដែលនាង និងគូដណ្តឹង លោក Benny Blanco បានទៅមើលបាល់បោះ កាលពីថ្ងៃអង្គារ កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបថតរបស់គូស្នេហ៍មួយគូនេះ ពេលកំពុងមើលបាល់បោះ ត្រូវបានចែករំលែក ដោយគណនីផ្លូវការរបស់ក្រុម New York Knicks នៅលើ X ដែលក្នុងនោះ Selena ញញឹមយ៉ាងស្រស់ស្រាយ បង្ហាញចិញ្ចៀនភ្ជាប់ពាក្យនៅលើម្រាមដៃ។

មិនត្រឹមតែប៉ុណ្ណោះ ពេញមួយការប្រកួត គូស្នេហ៍មួយគូនេះ បានបង្ហាញកាយវិការ និងក្ដីស្រលាញ់គ្នាជាច្រើន ខណៈ Benny អង្គុយក្បែរ Selena ដោយដាក់ដៃរបស់ខ្លួនជុំវិញនាង។ ហើយ Selena ក៏បានឱនក្បាល ដោយក្តីស្រលាញ់លើស្មាគូដណ្តឹងរបស់នាង។

តារាចម្រៀងស្រីវ័យ ៣១ ឆ្នាំរូបនេះ ត្រូវបានគូស្នេហ៍ លោក Benny Blanco សុំរៀបការ កាលពីខែធ្នូឆ្នាំមុន ជាមួយនឹងចិញ្ចៀនរាងបបូរមាត់ដែលត្រូវបានគេប៉ាន់ស្មានថា មានតម្លៃប្រហែល ១ លានដុល្លារ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖


















