ភ្នាក់ងារ Taemin ក្រុម SHINEE ចេញមកបកស្រាយទាក់ទងនឹងរឿងគេទាក់ទងគ្នាជាមួយតារារាំស្រី No:Ze

//s9.kh1.co/8d/8dc5e39424f3a2c238c0e3775e965a2df3fcd19d.jpg
តារា & កម្សាន្ដ

 ១៨-មេសា-២០២៥ ៨ព្រឹក · មួយថ្ងៃមុន

ភ្នាក់ងារ Taemin ចេញមកបញ្ជាក់ពីទំនាក់ទំនងជាមួយ No:Ze

កម្សាន្ត៖ ផលិតកម្ម BPM បានចេញមកបញ្ជាក់ទាក់ទងនឹងទំនាក់ទំនងរវាង តារាចម្រៀង Taemin ដែលជាសមាជិកក្រុមចម្រៀងបុរស SHINEE ជាមួយនឹងតារារាំស្រី Noze ឬ No:Ze បន្ទាប់ពីបែកធ្លាយពាក្យចចាមអារ៉ាមថាពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Taemin និង No:Ze
Taemin និង No:Ze

កាលពីថ្ងៃទី១៦ខែមេសាឆ្នាំ២០២៥កន្លងទៅនេះ មានរូបថតនិងវីដេអូបានបែកធ្លាយថាតារារាំស្រី No:Ze បានទៅដើរលេងជាមួយតារាចម្រៀងប្រុស Taemin ដោយបានបង្ហាញកាយវិការស្និទ្ធស្នាលដូចជាកៀកដៃ និងឱបពីក្រោយជាដើម ដែលធ្វើឲ្យអ្នកគាំទ្រមានការសង្ស័យនឹងទំនាក់ទំនងរបស់អ្នកទាំងពីរជាខ្លាំង។

Taemin និង No:Ze
Taemin និង No:Ze

យ៉ាងណាមិញ ផលិតកម្ម BPM បានចេញមកបកស្រាយថា ពួកគេកំពុងតែតាមដាននិងវាយតម្លៃស្ថានការណ៍មួយនេះ និងពុំទាន់មានការបញ្ជាក់ជាផ្លូវការណាមួយថា Taemin និង No:Ze បានទាក់ទងគ្នានោះឡើយ៕

Taemin និង No:Ze
Taemin និង No:Ze
Taemin និង No:Ze
Taemin និង No:Ze

ប្រភព allkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T