កម្សាន្ត៖ Park Bom ដែលជាតារាចម្រៀងស្រីប្រចាំក្រុមចម្រៀង 2NE1 បានទាញយកចំណាប់អារម្មណ៍ពីអ្នកគាំទ្រសាជាថ្មី បន្ទាប់ពីពួកគេបានឃើញរូបភាពមួយសន្លឹកថតកាលពីពេលថ្មីៗនេះរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ការប្រគុំតន្ត្រី "Welcome Back" របស់ 2NE1 បានបញ្ចប់ទៅដោយជោគជ័យហើយ ក្រោយធ្វើឡើងតាំងពីពាក់កណ្ដាលឆ្នាំមុន ដែលមានការចូលរួមសាទរពីសំណាក់អ្នកគាំទ្រព្រមទាំងក្រុមការងារទៀតផង។



យ៉ាងណាមិញ រូបថតមួយបង្ហោះដោយ Master Hwang ដែលជាអ្នកបង្វឹករាងកាយរបស់តារាៗបានបង្ហាញពីរូបភាព Park Bom មិនបានថតដោយប្រើ Filter ឃើញថានាងពិតជាស្រស់ស្អាតខ្លាំងណាស់។រូបថតមួយនេះបានទទួលការសរសើរពីសំណាក់អ្នកគាំទ្ររបស់នាងថា Park Bom ពិតជាស្រស់ស្អាតបែបធម្មជាតិ ពុំមានការប្រើ Filter ហួសហេតុពេក ដូចរូបថតដែលនាងបង្ហោះដោយខ្លួនឯងនោះឡើយ៕

ប្រភព៖ koreaboo