អបអរសាទ រ៉ាប៊ី បានប្រកាសថ្ងៃរៀបអាពាហ៍ពិពាហ៍ជាមួយលោក Nick បន្ទាប់ពីមើលចិត្តគ្នាហើយ

//s9.kh1.co/d0/d0685ac96df8dff1c77dd8d7590f387912905ecc.png
តារា & កម្សាន្ដ

 ១៨-មេសា-២០២៥ ២ល្ងាច · មួយថ្ងៃមុន

រ៉ាប៊ី បានប្រកាសថ្ងៃរៀបអាពាហ៍ពិពាហ៍ជាមួយលោក Nick

កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀងស្រី សម្លេងស្រួយ រ៉ាប៊ី បានបង្ហោះវីដេអូនៅក្នុងបណ្ដាញសង្គម បង្ហាញសំបុត្រអាពាហ៍ពិពាហ៍របស់ខ្លួន និងលោក Nick ដែលធ្វើឲ្យអ្នកគាំទ្រនាំគ្នាចូលរួមត្រេកអរគ្រប់ៗគ្នា។ តាមរយៈសំបុត្រការនោះ ថ្ងៃជ័យមង្គលរបស់រ៉ាប៊ីគឺត្រូវនឹងថ្ងៃទី៩ ខែឧសភា ខាងមុខនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=408,h=506,q=100/e7/e759e5c516d03c75d4ca992a583f44a0fcabf8ae.jpeg

អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ទៀតនោះ រ៉ាប៊ី បានសរសេរខេបសិនថា "ម្នាក់នេះធ្វើអោយខ្ញុំស្គាល់អ្វីជាស្នេហា

ជួបគ្នាថ្ងៃ09/05/2025ណា bye bye ភាពលីវ"។ ជារឿយៗ តារាចម្រៀងស្រីរូបនេះ តែងតែបង្ហាញនូវភាពផ្អែមល្ហែម និងទំនាក់ទំនងស្នេហាដ៏ស្អិតរមួតជាមួយនឹងកីឡាករបាល់ទាត់ Nicolas។

https://s9.kh1.co/__image/w=497,h=602,q=100/76/7607cccca43b86907fb21be0dbc663854c82acbe.jpeg

មិនតែប៉ុណ្ណោះ មហាជនក៏បានសរសើរដែរថា ពួកគេមានលក្ខណៈសម្បត្តិសមគ្នា ដោយ Nick គឺជាបុរសស្មោះស្នេហ៍ រីឯ រ៉ាប៊ី ជានារីដែលពូកែ ហើយរូបសម្បត្តិក៏ស្រស់សង្ហារមិនចាញ់គ្នាទៀត បានក្លាយជាគូជីវិតបែបនេះ ប្រាកដជាមានសុភមង្គល៕

ប្រភព៖ Rabee

https://s9.kh1.co/__image/w=350,h=576,q=100/13/134a60e67fc24642759eb89c5822b1727a76ade3.jpg
https://s9.kh1.co/__image/w=348,h=578,q=100/fd/fd13197377ba59482f717eda19377770a9e808d0.jpg
រ៉ាប៊ី
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T