អ្នកចាក់ភ្លេង បាក់ទឹកចិត្តពេក ឡាយបរិយាយរឿង G-Devith ឲ្យចាក់ភ្លេងឲ្យឮ បើបែកធុងបាស់ ចាំឲ្យគេសង

//s9.kh1.co/8d/8d538b1593aa99ad76804c360782df9c6e7bf6c0.png
តារា & កម្សាន្ដ

 ១៨-មេសា-២០២៥ ១០ព្រឹក · មួយថ្ងៃមុន

អ្នកចាក់ភ្លេង បាក់ទឹកចិត្តពេក ឡាយបរិយាយរឿង G-Devith មិនលើកទឹកចិត្ត បែរស្ដីបន្ទោសចំកណ្ដាលមុខមហាជន។

កម្សាន្ត៖ ផ្ទុះការវែកញែក ក្រោយពីបុរសម្នាក់ អះអាងថាខ្លួនគឺជាអ្នកចាក់ភ្លេងនៅថ្ងៃសង្ក្រាន្ត ខេត្តបាត់ដំបង ចេញមុខឡាយបកស្រាយរឿងដែលត្រូវបានតារារ៉េប G-Devith ស្ដីបន្ទោសកណ្ដាលកម្មវិធី។ វីដេអូឡាយនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមស៊ែរចែករំលែកតៗគ្នា បង្កើតបានជាសង្គ្រាមមួយថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមអ្នកដែលបាននៅក្នុងហេតុការណ៍នោះ បាននិយាយថា G-Devith បានប្រាប់ឲ្យអ្នកចាក់ភ្លេងចាក់ឲ្យឮជាងមុន ដាក់ធុងបាស់ឲ្យឮ បើខូចទុកឲ្យអ្នកឧបត្ថម្ភជាអ្នកសង ប៉ុន្ដែលោកបានប្រើពាក្យសម្ដីត្រង់ៗពេក ធ្វើឲ្យអ្នកចាក់ភ្លេងនោះបាក់ទឹកចិត្ត ធ្វើឲ្យកើតជាការឡាយវីដេអូតបទៅទង្វើរបស់តារាប្រុសរូបនេះ។

https://s9.kh1.co/__image/w=492,h=413,q=100/00/00a358150b4ffbd1aced3de07f04d5df63e22945.png

យ៉ាងណាមិញ មានមតិប្រឆាំងគ្នាយ៉ាងខ្លាំង រវាងអ្នកគាំទ្រលោក G-Devith និងអ្នកចាក់ភ្លេងនោះ ដោយមតិខ្លះថា G-Devith និយាយត្រង់ៗត្រូវមែន ពេលនោះពិតជាភ្លេងមិនសូវឮពិតមែន។ ឯមតិខ្លះទៀតថា អាណិតតារារ៉េបនេះណាស់ ធ្វើអីក៏ខុស និយាយត្រង់ក៏ខុស។

https://s9.kh1.co/__image/w=650,h=519,q=100/97/9714767f5cb9db7fef27dd743daa929f8d40cfff.png

ចំណែកខាងអ្នកភ្លេងវិញ ក៏ត្រូវបានអ្នកគាំទ្របញ្ចេញមតិរិះគន់យ៉ាងហូរហែផងដែរថា គេជួលឲ្យលុយគ្រប់ មិនបានបង្ខំឯណា គ្រាន់តែប្រាប់ថាឲ្យចាក់ភ្លេងឮបន្ដិច ប៉ុណ្ណឹងថាខឹងដែរ ពិតជាមិនទទួលស្គាល់កំហុស ហើយនូវចង់បានការលើកទឹកចិត្តទៀត។

https://s9.kh1.co/__image/w=650,h=709,q=100/fa/fa8e6186a69b6ac884fb5dc1b875c7255ea010dc.png

ទោះបីជាយ៉ាងណាក្ដី រឿងរ៉ាវវែកញែកនេះ ទុកនៅលើមហាជនជាអ្នកមើលឃើញទៅចុះ ចំណែកឯ តារារ៉េប G-Devith ក៏មិនទាន់បានចេញមុខតបត ឬប្រតិកម្មអ្វីនោះឡើយ៕

សូមទស្សនាវីដេអូតាមរយៈលីងខាងក្រោមនេះ៖ 

https://www.facebook.com/share/v/16FRENr5Hw/

ងួន ចាន់ដេវីត
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T