កម្សាន្ត៖ Lee Ahreum ដែលត្រូវបានគេស្គាល់ថាជាអតីតសមាជិកមួយរូបរបស់ក្រុមចម្រៀងនារី T-ARA ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ចំនួន៦ខែ និងផ្អាករាល់សកម្មភាពសិល្បៈរបស់នាងចំនួន២ឆ្នាំ ពីបទឆបោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នាថ្ងៃទី១៥ខែមេសាឆ្នាំ២០២៥កន្លងទៅនេះ ចៅក្រម Lee Nuri នៃតុលាការតំបន់ Suwon បានរកឃើញថា Lee Ahreum ពិតជាបានប្រព្រឹត្តិទង្វើឆបោកប្រាក់ជាច្រើនលានវ៉ុន ពីមិត្តភក្តិនិងអ្នកគាំទ្រពិតប្រាកដមែន។

Ahreum ត្រូបបានគេដឹងថាបានខ្ចីប្រាក់ទាំងពីអ្នកស្គាល់គ្នា ព្រមទាំងអ្នកគាំទ្រកាលពីអំឡុងខែមីនារហូតដល់ខែឧសភាឆ្នាំ២០២៣ ដោយនាងបានអះអាងថានាងត្រូវការវាក្រោមហេតុផលផ្ទាល់ខ្លួន ប៉ុន្តែបន្ទាប់មកនាងពុំបានបង់ប្រាក់សងទៅពួកគេវិញទេ ដែលធ្វើឲ្យជនរងគ្រោះឈានដល់ការដាក់ពាក្យបណ្ដឹងតែម្ដង។

គួរបញ្ជាក់ផងដែរថា ចំនួនទឹកប្រាក់សរុបដែលនាងបានខ្ចីពីមិត្តស្គាល់គ្នានិងអ្នកគាំទ្រគឺសរុបជាង ៣៦០០០ដុល្លារ ឯណោះ៕

ប្រភព៖ allkpop