កម្សាន្ត៖ ក្រឡេកមកមើលពីស្ទាយ៍តុបតែងខ្លួនវិញ សម្រាប់ តារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា នៅតែបង្ហាញពីភាពទាក់ទាញ ជាមួយនឹងស្ទាយ៍ដ៏ស្រស់ស្អាត ទាន់សម័យ មិនថាជាឈុតសម្លៀកបំពាក់ ការលេងម៉ូតសក់ ដែលមើលទៅកាន់តែមានភាពលេចធ្លោ និងស៊ីវិល័យ ជាពិសេស បង្ហាញសម្រស់កាន់តែក្មេងជាងវ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែក កាលពីថ្មីៗនេះ តារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានចេញមកបង្ហាញពីភាពទាក់ទាញរបស់ខ្លួន នៅក្នុងរូបភាពថ្មីៗ នៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះដែរ រូបនាង បានតុបតែងខ្លួនក្នុងឈុតអាវយឺត និងលេងស្ទាយ៍សក់បែបទាន់សម័យ សមជាមួយនឹងឈុតយ៉ាងខ្លាំង បើទោះបីជាស្ទាយ៍បែបសាមញ្ញធម្មតាក៏ពិតមែន ដែលមើលទៅកាន់តែទាក់ទាញ និងមានមន្តស្នេហ៍។

យ៉ាងណាមិញ ក្រោយពី បានឃើញបែបនេះហើយ ហ្វេនៗអ្នកគាំទ្រជាច្រើន ពិតជាមានការពេញចិត្ត និងបានសរសើរ ទៅលើការបង្ហាញរូបភាព ដ៏មានលេចធ្លោ ស្រស់ស្អាត របស់ តារាស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖














