កម្សាន្ត៖ យោងតាមការចុះផ្សាយរបស់ allkpop បានឲ្យដឹងថា តារាចម្រៀងប្រុស G-Dragon ជាមេក្រុម BIGBANG ដ៏ល្បីល្បាញ ត្រូវបានគេសង្ស័យថាមានទំនាក់ទំនងស្នេហាជាមួយនឹងតារាស្រី Jooyeon ជាសមាជិកក្រុមចម្រៀងនារី Afterschool ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កាលពីយប់ថ្ងៃទី២៧ខែមេសាកន្លងទៅនេះ Jooyeon បានបង្ហោះរូបភាពនៅក្នុងគណនីបណ្ដាគសង្គម Instagram ទៅលើមុខងារ "Story" ដោយនាងថតជាមួយឆ្មានៅក្នុងផ្ទះមួយ ប៉ុន្តែវាត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ថាទាំងការតុបតែងនិង Background របស់បន្ទប់នេះគឺដូចទៅនឹងបន្ទប់ក្នុងផ្ទះរបស់ G-Dragon ខ្លាំងណាស់។

ចំណែកឆ្មាដែល Jooyeon ថតជាមួយនោះ គេសង្ស័យថាជាឆ្មារបស់ G-Dragon ដោយសារមានប្រឡៅកម៉ាក Chanel ដែល G-Dragon ជាអ្នកតំណាងសាកលទៀតផង។

បន្ទាប់ពី Jooyeon បង្ហោះរូបភាពនេះ អ្នកគាំទ្រជាច្រើនបាននាំគ្នាវែកញែក ដោយគិតថាអ្នកទាំងពីរទំនងជាមានទំនាក់ទំនងស្នេហាជាមួយគ្នា ខណៈដែល G-Dragon និង Jooyeon ធ្លាប់មានពាក្យចចាមអារ៉ាមថាបានទាក់ទងគ្នាម្ដងរួចមកហើយ តាំងពីឆ្នាំ២០១៧មកម៉្លេះ តែយ៉ាងណា ពុំមានការបកស្រាយណាមួយបញ្ជាក់ពីទំនាក់ទំនងអ្នកទាំងពីរឲ្យច្បាស់លាស់នោះឡើយ៕




ប្រភព៖ allkpop