ទោះនៅក្រុមជាមួយគ្នាតែ គេសង្ស័យថា Jennie និង Lisa មិនចូលចិត្តមុខគ្នា តាមរយៈវីដេអូនេះ

//s9.kh1.co/9e/9e0f2ec28fc2a8440ccc274f88940141b4537642.jpg
តារា & កម្សាន្ដ

 ១១-មេសា-២០២៥ ៨ព្រឹក · ៧ ថ្ងៃមុន

ក្រោយសមាជិក BLACKPINK បានចាកចេញពីផលិតកម្ម YG Entertainment មកបើកផលិតកម្មផ្ទាល់ខ្លួននោះ Jennie និង Lisa ក៏ហាក់ឃ្លាតឆ្ងាយពីគ្នា

កម្សាន្ត៖ ពិតណាស់ បើនិយាយពីសមាជិក BLACKPINK ដែលមានប្រជាប្រិយភាពជាងគេក្នុងក្រុមគឺគេតែងតែនឹកដល់ Jennie និង Lisa ព្រោះអ្នកទាំងពីរមានអ្នកគាំទ្រច្រើន ហើយជាក់ស្ដែងក៏មានអ្នកគាំទ្រខ្លះចូលចិត្តយកអ្នកទាំងពីរមកប្រៀបធៀបគ្នាជារឿយៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jennie និង Lisa
Jennie និង Lisa

ជាហេតុនេះហើយទើបធ្វើឲ្យពេលខ្លះ អ្នកគាំទ្ររបស់អ្នកទាំងពីរមានការឈ្លោះប្រកែក ខ្វែងគំនិតគ្នា ដោយសារតែម្នាក់ៗគិតថា អាយដលរបស់ខ្លួនល្អជាងអ្នកនោះហើយថ្មីៗនេះ ក្រោយសមាជិក BLACKPINK បានចាកចេញពីផលិតកម្ម YG Entertainment មកបើកផលិតកម្មផ្ទាល់ខ្លួននោះ Jennie និង Lisa ក៏ហាក់ឃ្លាតឆ្ងាយពីគ្នា ដោយសារ BLACKPINK ផ្អាកសកម្មភាពជាក្រុមបណ្ដោះអាសន្ន។

Jennie និង Lisa
Jennie និង Lisa

ឥឡូវនេះ មានវីដេអូមួយត្រូវបានបង្ហោះដោយបង្ហាញពីពេលមួយដែល Lisa និង Jennie បានចួបគ្នានៅខាងក្រៅ ប៉ុន្តែពួកគេបានតោះតើយដាក់គ្នាដោយពុំបានសើចញញិម ឬឈរនិយាយជាមួយគ្នានោះឡើយ ហាក់បញ្ជាក់ថាអ្នកទាំងពីរពុំបានជិតស្និទ្ធគ្នានៅខាងក្រៅ ដូចការបង្ហាញនៅលើឆាកទេ។វីដេអូនេះបានផ្ទុះឡើង ដោយមានអ្នកចូលមើលរហូតដល់៣.១លាននាក់និងធ្វើឲ្យមានការវែកញែកជាខ្លាំង។ យ៉ាងណាមិញអ្នកគាំទ្រខ្លះគិតថា ពួកគេមិនបានរាក់ទាក់គ្នាដោយសារតែរវល់នឹងការងាររៀងខ្លួន ខណៈ Jennie មើលទៅដូចជាប្រញាប់ប្រញាល់ខ្លាំង ឯ Lisa ក៏ដូចគ្នា៕

Jennie និង Lisa
Jennie និង Lisa
Jennie និង Lisa
Jennie និង Lisa
Jennie និង Lisa
Jennie និង Lisa
Jennie និង Lisa
Jennie និង Lisa

ប្រភព koreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T