កម្សាន្ត៖ ក្រឡេកមកមើលពីស្ទាយ៍តុបតែងខ្លួន សម្រាប់ តារាចម្រៀងស្រី ទេព បូព្រឹក្ស នៅតែធ្វើឲ្យហ្វេនៗជាច្រើនចូលចិត្ត និងតាមដាន នៅពេលដែលរូបនាងចេញមកបង្ហាញស្ទាយ៍ថ្មី ពោរពេញដោយភាពទាក់ទាញ ជាមួយនឹងឈុតស្អាតៗទាន់សម័យប្លែកភ្នែក មិនថាពេលចេញកម្សាន្ត ឬចូលរួមកម្មវីធីផ្សេងៗ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែក ថ្មីៗនេះដែរ តារាចម្រៀងស្រី ទេព បូព្រឹក្ស ក៏បានចេញមកបង្ហាញរូបភាពថ្មី នៅលើបណ្ដាញសង្គម និងបានអង្រួនចិត្តទស្សនិកជនយ៉ាងខ្លាំង ដោយនៅក្នុងនោះ រូបនាងបានមកជាមួយនឹងឈុតអាវខ្លីបែបរឹបរាង បញ្ចេញនូវភាពស៊ិ.ចស៊ី ក៏ដូចជាបានបង្ហាញរូបរាងតូចច្រឡឹងស្អាតយ៉ាងទាក់ទាញ គួរឲ្យចាប់អារម្មណ៍។

ជាមួយគ្នានេះដែរ ក្រោយពីបានឃើញបែបនេះហើយ ក៏មានហ្វេនៗជាច្រើន បានចូលមកបង្ហាញពីការពេញចិត្ត និងបានសរសើរ ទៅលើស្ទាយ៍ថ្មីរបស់នាង ដែលមានភាពទាក់ទាញ និងមានមន្តស្នេហ៍យ៉ាងខ្លាំងផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖








