អាល្លឺម៉ង់៖ ក្មេងស្រីឈ្មោះ Maya Lu វ័យ៩ឆ្នាំ រស់នៅក្នុងទីប្រជុំជន Tengan ភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់ បានក្លាយជាអ្នកអាជីពចាក់សាក់វ័យក្មេងជាងគេលើពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើយោងតាមសម្ដីរបស់ស្ត្រីជាម្ដាយបានឲ្យដឹងថា ដោយសារតែក្មេងស្រី Maya កើតមកក្នុងគ្រួសារអ្នកអាជីពចាក់សាក់ នាងតូចក៏ចាប់ផ្ដើមមានចិត្តស្រលាញ់ទៅលើការចាក់សាក់តាំងពីអាយុ២ឆ្នាំមកម៉្លេះ។ ដំបូងឡើយ នាងតូចទទួលបានការបង្ហាត់បង្រៀនបន្ដិចបន្ដួចពីឪពុកម្ដាយ តែបច្ចុប្បន្ននេះ គេអាចកាន់ម្ចុលចាក់សាក់ និងរចនាម៉ូតសាក់បានដោយខ្លួនឯង។ មានអតិថិជនជាច្រើន បានចាប់អារម្មណ៍ទៅលើម៉ូតសាក់ដែលនាងតូចបានគូរនៅលើក្រដាស ហើយស្នើឲ្យនាងតូច ចាក់សាក់ឲ្យពួកគេដោយផ្ទាល់ដៃទៀតផង។
យ៉ាងណាមិញ ឪពុកម្ដាយរបស់ក្មេងស្រី Maya នឹងមិនជំទាស់ឡើយ ប្រសិនបើនាងតូចធំឡើងចង់ក្លាយជាអ្នកអាជីពចាក់សាក់ ហើយពួកគេនឹងជួយជំរុញបន្ថែមផងដែរ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖