អង់គ្លេស៖ អ្នកជំនាញខាងសត្វព្រៃ លោក Warwick Vardy វ័យ៤៧ឆ្នាំ មកពី Oxfordshire ភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស បានចំណាយប្រាក់ចំនួន២២,០០០ផោន (ប្រមាណ២៨,៥០០ដុល្លារអាមេរិក) ដើម្បីកែច្នៃក្នុងផ្ទះជាន់ខាងក្រោមឲ្យក្លាយទៅជាព្រៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយក្នុងនោះដែរ មានសត្វដូចជា កង្កែបដើមឈើ ពស់ អណ្ដើក ប្រចៀវ ខ្យង សត្វស្លាប ស្រមោចស្លឹកឈើ ត្រី Piranhas ដែលចិញ្ចឹមក្នុងអាងកញ្ចក់ និងសត្វព្រៃដទៃទៀត។
លោក Warwick បានឲ្យដឹងថា ចាប់តាំងពីកែច្នៃផ្ទះទៅជាព្រៃ គាត់និងភរិយា តែងតែភ្ញាក់ពីដំណេកនៅពេលយប់ ដោយសារតែមានសំឡេងរំខានពីសត្វទាំងនោះ។ បើទោះជាយ៉ាងណាក្ដី ក៏ពួកគាត់ទាំងពីររីករាយ ក្នុងការរស់នៅប្រចាំថ្ងៃបែបនេះណាស់។
គួរឲ្យដឹងដែរថា លោក Warwick បានចំណាយពេល២០ឆ្នាំកន្លងមកនេះ ក្នុងការធ្វើដំណើរទៅស្រាវជ្រាវតាមបណ្ដាប្រទេសនាៗ សម្រាប់ថតកម្មវិធីរបស់ស្ថានីទូរទស្សន៍ BBC, National Geographic និង Skyជាដើម៕
សូមទស្សនារូបភាពខាងក្រោម៖








