អ្នកណាថារៀបការហើយប្ដីប្រពន្ធមិនសូវស្វីតដូចមុន?Atichart បង្ហាញសារផ្អែមល្ហែមអានហើយរំភើបជំនួស

//s5.kh1.co/95/9504e1828884518643f049989c9d24b10c854351.jpg
តារា & កម្សាន្ដ

 ១៦-មេសា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

បើប្រឡេកទៅមើលជីវិតអាពាហ៍ពិពាហ៍របស់តារាមួយគូនេះវិញ យើងសង្កេតឃើញថាអ្នកទាំងពីរនាក់នេះ នៅតែរក្សាបាននូវភាពផ្អែមល្ហែមឲ្យគ្នាជាញឹកញយ ដូចកាលស្រលាញ់គ្នាគ្រាដំបូងដដែល

ថៃ៖ ជាការពិតណាស់ តារាសម្ដែងប្រុសលំដាប់ជួរមុខ របស់ប្រទេសថៃ លោក Aum Atichart Chumnanont ដែលមានភរិយាជា តារាចម្រៀងជើងចាស់ Nat Myria ហើយពួកគេទាំងពីរ បានរៀបការជាមួយនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះផងដែរ បើប្រឡេកទៅមើល ជីវិតអាពាហ៍ពិពាហ៍របស់តារាមួយគូនេះវិញ យើងសង្កេតឃើញថា អ្នកទាំងពីរនាក់នេះ នៅតែរក្សាបាននូវភាពផ្អែមល្ហែមឲ្យគ្នាជាញឹកញាប់ ដូចកាលស្រលាញ់គ្នាគ្រាដំបូងដដែល បើទោះបីជាបច្ចុប្បន្ននេះ ពួកគេ មានវ័យរាងជ្រេបន្តិចទៅហើយក្ដី និងនៅពុំទាន់មានកូនទុកជាចំណងដៃក្ដី ប៉ុន្តែពួកគេនៅតែស្រលាញ់គ្នាខ្លាំងដដែល។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ បើយោងតាមគណនី Instagram ផ្ទាល់ខ្លួនរបស់តារាប្រុសរូបនេះ លោកបានបង្ហោះនូវរូបភាពមួយចំនួន រំលឹកអនុស្សាវរីយ៍ក្នុងថ្ងៃរៀបការរបស់ខ្លួន ដែលកន្លងទៅជាច្រើនឆ្នាំហើយនោះ ដោយបានភ្ជាប់ជាមួយពាក្យពេចន៍មួយចំនួន អានហើយពិតជារំភើបជំនួស។ ក្នុងនោះដែរលោកបានរៀបរាប់ថា៖

រីករាយថ្ងៃខួបអាពាហ៍ពិពាហ៍។ ការចាប់ដៃ រួមដំណើរជាមួយគ្នាបាន ៦ ឆ្នាំហើយ។ សូមអរគុណចំពោះការចែករំលែកសេចក្តីសុខ និងសុភមង្គលទៅវិញទៅមក។ យើងសន្យាថានឹងធ្វើអ្វីខ្លះ?ការធ្វើល្អនឹងរក្សាបាននូវផលល្អ និងស្ថិតស្ថេរ។ អ្វីដែលអាក្រក់ នឹង ប្រសើរឡើង។ ស្រលាញ់អ្នក កូនទាតូចរបស់ខ្ញុំ @myriabenedetti

Aum Atichart 

សូមទស្សនារូបភាពខាងក្រោម៖

Aum Atichart 
Aum Atichart 
Aum Atichart និងភរិយា
Aum Atichart និងភរិយា
Aum Atichart និងភរិយា
Aum Atichart និងភរិយា
Aum Atichart និងភរិយា
Aum Atichart និងភរិយា
Aum Atichart និងភរិយា
Aum Atichart និងភរិយា
Aum Atichart និងភរិយា
Aum Atichart និងភរិយា
Aum Atichart និងភរិយា
Aum Atichart និងភរិយា
Aum Atichart និងភរិយា
Aum Atichart និងភរិយា
Aum Atichart និងភរិយា
Aum Atichart និងភរិយា
Aum Atichart និងភរិយា
Aum Atichart និងភរិយា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T