ថៃ៖ តារាសម្ដែងស្រីរាងតូចច្រឡឹង Mew Nittha ដែលទស្សនិកជនប្រាកដជាធ្លាប់ស្គាល់ តាមរយៈ ការសម្ដែងជាតួអង្គកម្សត់ៗនៅក្នុងរឿងភាគថៃល្បីៗជាច្រើននោះ ពេលនេះបានចេញមុខ សារជាថ្មី ជាលក្ខណៈតួអង្គបែបក្រមិចក្រមើមវិញម្ដង នៅក្នុងរឿង Ok Keub Hak Ab Ruk Khun Samee (My Husband in Law) ដែលត្រៀមចាក់បញ្ចាំងនៅថ្ងៃទី២១ ខែមេសានេះហើយ នៅលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ Mew នឹងត្រូវជួបគ្នាម្ដងទៀតជាមួយនឹងតារាប្រុសរូបសង្ហា Mark Prin បន្ទាប់ពីអ្នកទាំងពីរបានជួបគ្នាម្ដងរួចហើយ នៅក្នុងរឿង Rak Nakara តែកាលនោះ Mew សម្ដែងត្រឹមជាតួកាច មិនមែនជាគូនឹង Mark ឡើយ។
រឿង Ok Keub Hak Ab Ruk Khun Samee នេះ ត្រូវបានផលិតឡើងដោយ ផលិតកម្ម របស់តារាស្រីជើងចាស់ Anne Thongprasum និងបានចំណាយពេលថតជិតពីរឆ្នាំទៅហើយ។
រឿងភាគស្នេហាបែបកំប្លែងមួយនេះ និយាយពីតួអង្គពីររូប គឺតួឯកប្រុស (Mark Prin) ដែលត្រូវ បានគ្រួសារបង្ខំឲ្យរៀបការជាមួយតួឯកស្រី (Mew Nittha) ទាំងដែលខ្លួនមិនបានស្រឡាញ់ ទាល់តែសោះ ខុសប្លែកពីតួឯកស្រីដែលលួចស្រឡាញ់តួប្រុសតាំងពីយូរមកហើយ។ រឿងរ៉ាវរបស់អ្នកទាំងពីរនឹងកាន់តែប្រទាក់ក្រឡាហើយស្មុគស្មាញឡើង ក្រោយពេលដែលអ្នកទាំងពីរ បានចូលរោងការ ប៉ុន្តែតួប្រុសបានលួចស្រឡាញ់មនុស្សស្រីម្នាក់ផ្សេងទៀត ដែលមានស្វាមីរួច ហើយ ៕