តោះ! មកស្គាល់តារាសម្តែងប្រុស និងស្រីឆ្នើមទាំង ១០ រូបរបស់ប្រទេសមីយ៉ាន់ម៉ា

//s5.kh1.co/42/4287ed0e98789094dd21c0e0646df478dc3e3715.jpg
នារី

 ២៤-មេសា-២០២០ ១ល្ងាច · ៥ ឆ្នាំមុន

តារាសម្តែងប្រុស និងតារាសម្តែងស្រីឆ្នើមទាំង ១០ ប្រចាំប្រទេសមីយ៉ាន់ម៉ា។

ខាងក្រោមនេះគឺជាតារាសម្តែងប្រុស និងតារាសម្តែងស្រីឆ្នើមទាំង ១០ រូបរបស់ប្រទេសមីយ៉ាន់ម៉ា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. Nay Toe

អ្នកឈ្នះពានរង្វាន់ ៣ សម័យលោក Nay Toe គឺជាតារាសម្ដែងដែលមានឈ្មោះល្បីល្បាញបំផុត ក្នុងវិស័យសិល្បៈនេះ។ គាត់ត្រូវបានអ្នកគាំទ្រស្គាល់ និងកោតសរសើរចំពោះទេពកោសល្យធម្មជាតិរបស់គាត់។ ដូច្នេះគាត់ស្ថិតក្នុងចំណោមតារាសម្តែងដែលរកចំណូលបានច្រើនបំផុតក្នុងប្រទេសដោយ រកចំណូលបានរហូតដល់ ៣០,០០០ ដុល្លារសម្រាប់ខ្សែភាពយន្តមួយ។

លោក Nay Toe
លោក Nay Toe

២. Paing Takhon

Paing Takhon បានក្លាយជាតារាម៉ូដែលប្រុសដែលល្បីល្បាញបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោក Paing Takhon មិនទាន់បានសម្តែងនៅក្នុងខ្សែភាពយន្តណាមួយនៅឡើយទេ ប៉ុន្តែតារាម៉ូដែលរូបនេះ ទទួលបានភាពល្បីល្បាញដោយសារការបង្ហាញខ្លួនរបស់ខ្លួននៅលើផ្ទាំងប៉ាណូ និងទូរទស្សន៍។

លោក Paing Takhon
លោក Paing Takhon

៣. Thet Mon Myint

ជ័យលាភីជាតារាសម្តែងស្រីឆ្នើមពីរដងក្នុងពានរង្វាន់ Academy Awards Thet Mon Myint បានជំនះការលំបាកក្នុងការប្រាស្រ័យទាក់ទងជាមួយសមាជិកសម្តែងដទៃទៀតតាំងពីដំបូងនៃអាជីពរបស់នាង។ ប៉ុន្តែតាមរយៈការខិតខំប្រឹងប្រែង បានធ្វើឱ្យនាងឈានមុខគេក្នុងវិស័យឧស្សាហកម្មសម្ដែងនេះដោយទទួលបាន ពានរង្វាន់និងទទួលបានការតែងតាំងសម្រាប់ពានរង្វាន់អ្នកដឹកនាំរឿងស្ទើរតែ ៦ ឆ្នាំជាប់ៗគ្នាពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៦។

អ្នកនាង Thet
Mon Myint
អ្នកនាង Thet Mon Myint

៤. លោក Kyaw Hein

Kyaw Hein គឺជាអ្នកឈ្នះពានរង្វាន់ Academy Award ៥ ដង។ គាត់បានសម្តែងនៅក្នុងខ្សែភាពយន្តរាប់រយរឿង រួមមាន៖ Akar Ka A Chit, Ahnit Ka Metta (ស្នេហាមួយដង, ស្នេហាដ៏ជ្រាលជ្រៅ) ដែលជាភាពយន្តបែបបុរាណរបស់មីយ៉ាន់ម៉ា។ លោកបានប្រកាសចូលនិវត្តន៍ពីឧស្សាហកម្មភាពយន្តក្នុងថ្ងៃកំណើតគម្រប់ ៦១ ឆ្នាំរបស់លោកក្នុងឆ្នាំ ២០០៨ ហើយបច្ចុប្បន្នលោកកំពុងរស់នៅប្រទេសអូស្ត្រាលីក្នុងនាមជាព្រះសង្ឃ។

លោក Kyaw
Hein
លោក Kyaw Hein

៥. Ye Deight

ស្ទីលសម្ដែងរបស់លោក Ye Deight ត្រូវបានសាទរចំពោះភាពប្រាកដនិយមដែលផ្ទុយពីការសម្តែង បទភ្លេងរបស់មិត្តភក្តិរបស់គាត់។ Ye Deight បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយក្រុមហ៊ុនផលិតខ្សែភាពយន្ត Satori ដែលល្បីល្បាញដោយសាររឿងភាគទូរទស្សន៍។ ប្រជាប្រិយភាពរបស់គាត់បាន កើនឡើងនៅក្នុងឆ្នាំ ២០១០ ប៉ុន្តែក៏បានស្អុយឈ្មោះក្នុងឆ្នាំ ២០១៤ នៅពេលដែលគាត់ត្រូវបានបញ្ជូនទៅពន្ធនាគាររយៈពេល ៦ ឆ្នាំពីបទប្រមាថនិងការកាន់កាប់គ្រឿងញៀន។

ភ្លាមៗបន្ទាប់ពីគាត់បានចេញពីគុកនៅពេលមានការដោះលែង នៅដើមឆ្នាំ ២០១៧ គាត់បានត្រលប់មកវិស័យនេះវិញ។ កាលពីពេលថ្មីៗនេះតារាសម្តែងវ័យ ៣៥ ឆ្នាំរូបនេះបានសម្តែងក្នុងខ្សែភាពយន្តរឿង “‘Dadayi Moe’” (ទេវកថាភ្លៀង)។ វាជាការបង្ហាញខ្លួនលើកដំបូងរបស់ តារាសម្តែងនៅក្នុងរោងកុនចាប់តាំងពីការចាប់ខ្លួនរបស់គាត់ ហើយខ្សែភាពយន្តភាគច្រើនទទួលការស្វាគមន៍ ការវិលត្រឡប់របស់គាត់។

លោក Ye
Deight
លោក Ye Deight

៦. Wutt Hmone Shwe Yi

កើតនៅ Mogok ក្នុងតំបន់ Mandalay, Wutt Hmone Shwe Yi គឺជាតារាសម្តែងស្រីដ៏ល្បីល្បាញ និងជាតារាបង្ហាញម៉ូតមួយរូបផងដែរ។ នាងបានឈ្នះពានរង្វាន់ Academy Award ចំនួន ២ នៅក្នុងអាជីពដ៏ខ្លីរបស់នាងគឺមួយសម្រាប់តារាសម្តែងឆ្នើមក្នុងឆ្នាំ ២០១៣ និងមួយទៀតសម្រាប់ តារាសម្តែងឆ្នើមប្រចាំឆ្នាំ ២០១៤។ អ្នកគាំទ្ររបស់នាងដែលជាសាធារណៈជនមីយ៉ាន់ម៉ា បានដាក់រហស្សនាមនាងថា “Kit Kit”។

នាង Wutt​ Hmone Shwe Yi
នាង Wutt​ Hmone Shwe Yi

៧. Pyay Ti Oo

អ្នកឈ្នះពានរង្វាន់ Academy Award ចំនួន ៤ សម័យកាល Pyay Ti Oo គឺជាតារាសម្តែងប្រុសម្នាក់ ដែលល្បីល្បាញបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ គាត់ត្រូវបានគេកោតសរសើរមិនត្រឹមតែចំពោះជំនាញសម្ដែងរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតមូលនិធិ Pyay Ti Oo ដែលផ្តល់អាហា រូបករណ៍ដល់សិស្សក្រីក្រដែលចង់សិក្សាឱសថទៀតផង។ បន្ទាប់ពីរៀបការជាមួយតារាសម្តែងដែលឈ្នះពានរង្វាន់ Academy Award ដ៏ល្បីពីរដងគឺនាង Eindra Kyaw Zin ក្នុងឆ្នាំ ២០១១ អ្នកទាំងពីរត្រូវបានគេដាក់ឈ្មោះថា “Myanmar’s power couple”។

លោក Pyay Ti Oo
លោក Pyay Ti Oo

៨. Chit Thu Wai

តារាសម្តែង Chit Thu Wai បានសម្តែងនៅក្នុងខ្សែភាពយន្តចំនួនជាង ១០០ រឿងដែលភាគច្រើនត្រូវបានចាក់បញ្ចាំងនៅតាមរោងកុននានាទូទាំងប្រទេសក្នុងនោះមានទាំងខ្សែភាពយន្តដែលបានតែង តាំងជាពានរង្វាន់ Academy Award ឆ្នាំ ២០០៨ ដែលមានចំណងជើងថា Nge Thu Moh Ma Thi Bar (I Don’t Know Since I’m Young) (ខ្ញុំមិនដឹងតាំងពីខ្ញុំនៅក្មេង)។ នាងក៏ជាអ្នកចម្រៀងដែលមានទាំងអាល់ប៊ុមទោល និងអាល់ប៊ុមរួមគ្នា និងជាឯកអគ្គរដ្ឋទូតល្បីល្បាញខាងការវិស័យអប់រំនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។

អ្នកនាង Chit Thu Wai
អ្នកនាង Chit Thu Wai

៩. Thinzar Wint Kyaw

ធ្លាប់ឮឈ្មោះ Thinzar Wint Kyaw ដែរឬទេ? នាងបានសម្តែងនៅក្នុងខ្សែភាពយន្តមីយ៉ាន់ម៉ាអស់ រយៈពេលជាងមួយទសវត្សរ៍មកហើយ ប៉ុន្តែនាងដើរតួរតូចតាចនិងស្មោះត្រង់។ នាងបានផ្លាស់ប្តូររូប រាងរបស់នាងឡើងវិញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយធ្វើការកែប្រែរូបសម្រស់និងដងខ្លួនរបស់នាងដែលត្រូវបានផ្សព្វផ្សាយ ដោយការថតរូបបែបប៊ីគីនីនៅលើបណ្តាញសង្គម Instagram ដោយបើកផ្លូវឲ្យអ្នកដទៃទៀតដែលជាតារាបង្ហាញម៉ូតសិចស៊ីដូចជានាង Nang Mwe San។ អ្នករចនាម៉ូដនិងម៉ាកសម្លៀកបំពាក់បានឧបត្ថម្ភនាង ដើម្បីផ្សព្វផ្សាយផលិតផលរបស់ពួកគេ ដែលមានលក្ខណៈខ្លីនិងសិចស៊ីកាន់តែទាក់ទាញ។

នាង Thinzar Wint Kyaw
នាង Thinzar Wint Kyaw
នាង Thinzar Wint Kyaw
នាង Thinzar Wint Kyaw

១០. Thandar Hlaing

Thandar Hlaing បានវិលត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីបានចាកចេញពីប្រទេសនេះអស់ រយៈពេលជិត ២ ទសវត្សរ៍ ខណៈដែលនាងបានរៀបការជាមួយជនបរទេសម្នាក់ដោយសម្ងាត់។ ឥឡូវនេះនាងមានអាយុជាង ៤៥ ឆ្នាំហើយនៅតែត្រឡប់មកការងារសិល្បៈ។ នាងចូលចិត្ដធ្វើជាតារាបង្ហាញម៉ូតអស់រយៈពេលជាច្រើនទសវត្សរ៍ ហើយឥឡូវនាងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតបង្ហាញម៉ូតដែលបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍។

អ្នកនាង Thandar
Hlaing
អ្នកនាង Thandar Hlaing
អ្នកនាង Thandar Hlaing
អ្នកនាង Thandar Hlaing
អ្នកនាង Thandar Hlaing
អ្នកនាង Thandar Hlaing

ប្រភព៖ The Myanmar Times

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T