អង់គ្លេស៖ Chelsea ត្រូវបានរាយការណ៍មកថា រួចរាល់ក្នុងការលក់ចេញខ្សែបម្រើ Jorginho បើសិនជាពួកគេយកឈ្នះ Manchester United និង Arsenal ក្នុងការទិញយក Declan Rice ក្នុងតម្លៃខ្លួន ៧០លានផោន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សWest Ham United ត្រៀមខ្លួនរួចរាល់ក្នុងការបញ្ចេញជម្រើសជាតិអង់គ្លេសនៅទីផ្សារខាងមុខ ដើម្បីយកប្រាក់ទៅពង្រឹងគុណភាព ដ្បិតបញ្ហាវិបត្តិហរិញ្ញវត្ថុ បានកើតឡើងដោយសារតែការរាតត្បាតជាសកលនៃជំងឺកូវីដ១៩។
តាមពិតទៅ អ្នកចាត់ការទូទៅ West Ham លោក Daivd Moeys ក៏មានបំណងរក្សាទុក Rice ដែរ ប៉ុន្តែអ្វីៗត្រូវបង្ខំចិត្ត ព្រោះគេគឺជាកីឡាករតែមួយរូបគត់ ដែលមានតម្លៃខ្លួនថ្លៃជាងគេ នៅក្នុងក្លិប។
Chelsea ធ្លាប់បានជម្រុះ Rice ចេញពីក្រុមយុវជន តាំងពីគេនៅមានវ័យ១៥ឆ្នាំ យ៉ាងណានៅរដូវក្ដៅខាងមុខនេះ ក្លិបតោខៀវរំពឹងថានឹងអាចនាំគេមកលេងនៅ Stamford Bridge វិញ។
ប៉ុន្តែការមកដល់របស់ Rice អាចនឹងធ្វើឲ្យប៉ះពាល់អនាគតរបស់ Jorginho នេះបើតាមការចុះផ្សាយរបស់ The Sun។ Chelsea អាចនឹងបើកភ្លើងខៀវឲ្យ Jorginho ចាកចេញ បើសិនជាលោក Frank Lampard យកបាន Rice ខណៈជម្រើសជាតិអ៊ីតាលី កំពុងស្ថិតនៅក្នុងតាមអន្ទងរបស់ក្លិបសេះបង្កង់ Juventus។
គួរឲ្យដឹងដែរថា ក្នុងនាមជាខ្សែបម្រើ Declan Rice ចូលលេងឲ្យ West Ham បានចំនួន៣០ប្រកួត នៅរដូវកាលនេះ ក្នុងនោះគេក៏បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច ២លើកផងដែរ៕
ប្រភព៖ Metro