ខេត្តព្រះវិហារ៖ រូបសំណាកព្រះគោមួយ ដែលធ្វើអំពីថ្ម ត្រូវបានប្រទះឃើញនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយក៏ត្រូវបានបាត់ទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនាវេលាម៉ោង១២:១៤នាទីរំលងអាធ្រាត្រ ថ្ងៃទី៣១ ខែឧសភានេះ ដោយមានការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ សួសសុខ ដារ៉ា ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ដឹកនាំដោយលោកវេរៈសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ដ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលយាងសហការជាមួយអាជ្ញាធរភូមិ ចុះស្រាវជ្រាវរុករករូបសំណាកព្រះគោ ដែលជាវត្ថុបុរាណ។
ក្រោយពីស្រាវជ្រាវរួចមក ប្រជាពលរដ្ឋម្នាក់ឈ្មោះ លាក់ ជាតិ ភេទប្រុស អាយុ៣២ឆ្នាំ សព្វថ្ងៃរស់នៅ ភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានសហការ និងភ្ញាក់រឮកព្រមប្រគល់រូបសំណាកព្រះគោ ទៅឲ្យខាងសមត្ថកិច្ចវិញ ដើម្បីប្រគល់ជូនកម្លាំងជំនាញបេតិកភ័ណ្ឌខេត្តយកទៅរក្សាទុកជាបណ្ដោះអាសន្ន និងអនុវត្តតាមគោលការណ៍របស់ថ្នាក់ដឹកនាំបន្ដទៀត៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
សូមទស្សនារូបភាពខាងក្រោម៖