ថែសុខភាពផង! តាមបណ្តាលខេត្តមួយចំនួន ធាតុអាកាសចុះត្រជាក់ពី ២០-៣២°C ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា

//s9.kh1.co/19/19ced9b59515f9dadfc82e564fc8b2d48162e107.jpg
សង្គម

 ២៧-វិច្ឆិកា-២០២៤ ៨ព្រឹក · ៣ ម៉ោងមុន

តាមបណ្តាលខេត្តមួយចំនួន ធាតុអាកាសចុះត្រជាក់ពី ២០-៣២°C ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥% ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ខ្យល់មូសុងឦសាន នៅតែមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបដែលគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជាបានថយឥទ្ធិពល។

ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២០°C និងសីតុណ្ហភាពអតិបរមា៣២°C។

ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២០°C និងសីតុណ្ហភាពអតិបរមា៣០°C។

ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២១°C និងសីតុណ្ហភាពអតិបរមា៣១°C។

ជាមួយគ្នានោះតំបន់មាត់សមុទ្រ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ម៉ែត្រ៕ ដោយ ធូ កុសល 

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/74/74214816794dbedaf79e9173a7d1dd311b5e78ce.jpg

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ចុះអនុស្សរណៈយោគយល់ជាមួយ Bendigo Kangan Institute Group របស់ប្រទេសអូស្ត្រាលី លើកិច្ចសហប្រតិបត្តិការកសាងមាគ៌ានៃការសិក្សាក្នុងវិស័យយានយន្តនៅកម្ពុជា

 ២៧-វិច្ឆិកា-២០២៤ 
 ៩ព្រឹក · ២ ម៉ោងមុន
//s9.kh1.co/44/441e71118fa0f915a6bb2d7e849cadec9a6afdd9.jpg

ខ្សែផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ មានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ បានកសាងឡើង ក្រោមស្នាព្រះហស្ត របស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ

 ២៥-វិច្ឆិកា-២០២៤ 
 ២ល្ងាច · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T