ខ្សែផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ មានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ បានកសាងឡើង ក្រោមស្នាព្រះហស្ត របស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ

//s9.kh1.co/44/441e71118fa0f915a6bb2d7e849cadec9a6afdd9.jpg
សង្គម

 ២៥-វិច្ឆិកា-២០២៤ ២ល្ងាច · មួយថ្ងៃមុន

ខ្សែផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ មានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ បានកសាងឡើង ក្រោមស្នាព្រះហស្ត របស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ

ការសាងសង់ផ្លូវដែកទាំងនេះ ត្រូវបានបែងចែកជាបីដំណាក់កាល (ក) ពីរាជធានីភ្នំពេញ នៅខេត្តតាកែវ មានប្រវែង ៧៥គីឡូម៉ែត្រ (កសាងពី ឆ្នាំ១៩៦០ ដល់ ឆ្នាំ១៩៦៦) (ខ) ពីខេត្តតាកែវ នៅខេត្តកំពត មានប្រវែង ៩២គីឡូម៉ែត្រ (កសាងពី ឆ្នាំ១៩៦៦ ដល់ ឆ្នាំ១៩៦៧) និង (គ) ពីខេត្ត កំពត ទៅកាន់ ខេត្តព្រះសីហនុ និងទៅកំពង់ផែព្រះសីហនុ មានប្រវែង ៩៨គីឡូម៉ែត្រ (កសាងពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៩)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

គួរបញ្ជាក់ផងដែរថា ផ្លូវដែកដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុវត្ថិភាពការធ្វើដំណើរ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរួមចំណែកដល់ការសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជាអោយកាន់តែមានភាពរលូន៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T