តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២៥ ខែវិច្ឆិកា នេះ

//s9.kh1.co/22/2273b0b0a1187a2d01266fb3365abae22f2c3b86.jpg
សង្គម

 ២៥-វិច្ឆិកា-២០២៤ ១០ព្រឹក · មួយថ្ងៃមុន

តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២៥ ខែវិច្ឆិកា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី៥%។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ខ្យល់មូសុងឦសាន នៅតែមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០២៤។

ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២១°C និងសីតុណ្ហភាពអតិបរមា៣២°C។

ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២០°C និងសីតុណ្ហភាពអតិបរមា៣០°C។

ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២១°C និងសីតុណ្ហភាពអតិបរមា៣១°C។

ជាមួយគ្នានោះតំបន់មាត់សមុទ្រ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ម៉ែត្រ៕ ដោយ ធូ កុសល 

ប្រភព៖ ក្រសួងព័ត៌មាន

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/44/441e71118fa0f915a6bb2d7e849cadec9a6afdd9.jpg

ខ្សែផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ មានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ បានកសាងឡើង ក្រោមស្នាព្រះហស្ត របស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ

 ២៥-វិច្ឆិកា-២០២៤ 
 ២ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T