ថៃ៖ តារាសម្ដែងថៃដ៏ល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៧ Min Pechaya គឺជាតារាស្រីមួយរូបដែលនៅតែអាចរក្សាសម្រស់របស់ខ្លួនបានយ៉ាងក្មេងជាងវ័យ បើទោះបីជា Min បានឈានចូលមកដល់វ័យ៣១ឆ្នាំទៅហើយក្ដី។ បើនិយាយពីទេពកោសល្យក្នុងការសម្ដែងវិញ តារាស្រីរូបនេះបានលេចមុខក្នុងរឿងភាគល្បីៗជាច្រើន ជាហេតុធ្វើឲ្យនាងមានហ្វេនគាំទ្រយ៉ាងច្រើនលើសលប់ ជាពិសេសនៅក្នុងបណ្ដាញសង្គម Instagram។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាទូទៅ រូបថតដែល Min បង្ហោះនៅលើគណនី Instagram ផ្ទាល់ខ្លួន តែងតែទទួលបានចំនួន Like និង Comment យ៉ាងច្រើន។ ដោយឡែក រូបថតថ្មីមួយដែលនាងទើបនឹងបានបង្ហោះ ព្រមជាមួយនឹងចំណងជើងថា៖ "ឥឡូវនេះ ធាត់ណាស់!"
គ្រាន់តែ Min បង្ហោះរូបភាព ព្រមជាមួយនឹងចំណងឃើងបែបនេះភ្លាម ស្រាប់តែអ្នកគាំទ្រចូលទៅខមមិនបាញ់នាងឡើងចុកៗថា៖ "ចំណងជើងហាក់ដូចជាមិនស៊ីនឹងរូបសោះ!" "អីហ្នឹង ធាត់ហ៎?" "ធាត់សម្បើមណាស់!" "ប៉ុណ្ណឹងហើយ ធាត់ទៀត"។
មូលហេតុដែលអ្នកគាំទ្រចូលទៅខមមិនបាញ់នាងចុកៗបែបនេះ គឺដោយសារតែរូបនាងមើលទៅ ហាក់បីដូចជាមិនមានឡើងគីឡូអ្វីទាល់តែសោះ តែបែរជាតារាស្រីរូបនេះមកបង្ហោះដ្រាម៉ាថាធាត់ទៅវិញ ទើបបណ្ដាលឲ្យអ្នកគាំទ្រចូលខមមិន មិនទុកមុខបែបនេះ។ ទោះបីជាយ៉ាងណាក៏ដោយ នេះក៏បានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងទៅលើ Min Pechaya ផងដែរ ជាពិសេសគឺការចាប់អារម្មណ៍ទៅលើសម្រស់របស់នាងតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖






