ថៃ៖ អាចនិយាយបានថា គឺជាគូស្នេហ៍ដ៏ពេញនិយមមួយទៀតហើយ នៅក្នុងវិស័យសិល្បៈកម្សាន្តរបស់ប្រទេសថៃ រវាង តារាចម្រៀងស្រី Noona Nuengtida និង លោក Joonior ដែលហ្វេនៗជាច្រើន តែងតែតាមដាន និងចង់ឃើញ ពីភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ បន្ទាប់ពីបានទាក់ទងគ្នា អស់រយៈពេលជាង ៦ ឆ្នាំមកហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ កាលពីថ្មីៗនេះ តារាស្រី Noona មិនបានធ្វើឲ្យហ្វេនៗខកបំណងឡើយ ដោយបានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយនឹងគូស្នេហ៍របស់ខ្លួន នៅលើបណ្ដាញសង្គម ដោយបង្ហាញពីសកម្មភាព ព្រមទាំងកាយវិការដ៏ផ្អែមល្ហែមជាមួយគ្នា ប្រកបដោយស្នាមញញឹមយ៉ាងមានក្ដីសុខ ក្នុងបរិយាកាសធម្មជាតិ ដែលមើលទៅពិតជាមានភាពរ៉ូមែនទិកយ៉ាងខ្លាំង ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ ជាមួយនឹងការបង្ហោះនេះ បានធ្វើឲ្យហ្វេនៗជាច្រើន មានភាពពេញចិត្តយ៉ាងខ្លាំង ព្រមទាំងចូលមកអបអរ ដោយបានឃើញអ្នកទាំងពីរនៅតែមានសុភមង្គល បន្ទាប់ពីទាក់ទងគ្នាអស់រយៈពេលជាច្រើនឆ្នាំ ជាពិសេសថែមទាំងសង្ឃឹមថា នឹងមានដំណឹងដ៏ល្អពីអ្នកទាំងពីរ ក្នុងពេលឆាប់ៗនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖