សាឡាត់ ស្រីឡាង ទម្លាយជីវិតពីមុន ខណៈជួបរឿងជាច្រើនកន្លងមក

//s5.kh1.co/9f/9f6be23e7b65e4f27ec8016a4d37a338389ec6a8.jpg
តារា & កម្សាន្ដ

 ១៦-មិថុនា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បើទោះបីជា សាឡាត់ ស្រីឡាង មិនសូវមានវត្តមានច្រើន នៅក្នុងវិស័យសិល្បៈ ឬចេញវីដេអូកំប្លែងផ្សេងៗ នៅក្នុងបណ្តាញសង្គម ក៏រូបនាង នៅតែមានប្រជាប្រិយភាពខ្លាំងដដែល នៅក្នុងភ្នែកហ្វេនៗ ខណៈដែលនាង តែងតែបង្ហាញនូវសកម្មភាព រូបភាពស្អាតៗ ក្នុងជីវិតឯកជន តាមរយៈបណ្តាញសង្គម ហ្វេសប៊ុក​ និងអាយជី របស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ដូចជាប្រិយមិត្តបានដឹងរួចមកហើយថា កន្លងមក  ស្រីស្អាតរូបនេះ ធ្លាប់មានរឿងអ្វីខ្លះ លើជីវិតស្នេហារបស់នាង ដែលធ្វើឲ្យផ្អើលគេឯង យ៉ាងខ្លាំង រហូតមានមតិមិនល្អជាច្រើន មកលើនាង រហូតធ្វើឲ្យនាង ស្ទើរតែមិនហ៊ានបើក បណ្តាញសង្គមទៀតផង។ ប៉ុន្តែពេលនេះ នាងរស់នៅ ដើម្បីខ្លួនឯង និងមានសេរីភាព គ្មានអ្នកណារិះគន់ នាងអ្វីនោះទេ ហើយជាពិសេស រូបនាង ក៏ទទួលបានក្តីសុខ តាមអ្វីដែលនាង ត្រូវការផងដែរ។
ដោយក្នុងនោះ សាឡាត់ ស្រីឡាង បានបង្ហោះសារថា៖

ការជ្រេីសរេីសគឺសំខាន់ពីមុនខ្ញុំបានជ្រេីសរេីសប្រគល់ស្ទេីរគ្រប់យ៉ាងដែលជាក្ដីសុខរបស់ខ្ញុំអោយទៅមនុស្សផ្សេងក្រៅពីខ្លួនឯង....តែអ្វីដែលត្រលប់មកវិញគឺរបួសដែលឈឺទឹកភ្នែកដែលស្រក់តែសំរាប់ពេលនេះអ្វីដែលខ្ញុំរេីសយកគឺក្ដីសុខរបស់ខ្លួនឯងស្រលាញ់ខ្លួនឯងជាងអ្នកដ៏ទៃ...បេីសូម្បីតែខ្លួនយេីងយេីងមិនស្រលាញ់ផងតេីអោយអកណាមកស្រលាញ់យេីង....តែពេលនេះជិវិតពិតជាមានន័យទោះធ្វេីការច្រេីនតែក៏មានក្ដីសុខព្រោះបានឃេីញស្នាមញញឹមពីមនុស្សដែលស្រលាញ់ខ្ញុំ

យ៉ាងណាមិញ ក្រោយពីឃើញសារបែបនេះ ហ្វេនរបស់នាង ប្រាកដជាយល់ច្បាស់ថា​ តើពេលនេះ រូបនាង​មានក្តីសុខផ្លូវចិត្តយ៉ាងខ្លាំង ក្រោយជួបរឿងជាច្រើន មួយរយៈពេលមុន ហើយពួកគេ ក៏សប្បាយចិត្ត ដែលរូបនាង មានរឿងល្អៗ និងជួបមនុស្សល្អៗ ចូលមកជីវិតរបស់នាងបែបនេះ៕

សាឡាត់ ស្រីឡាង 
សាឡាត់ ស្រីឡាង 
សាឡាត់ ស្រីឡាង 
សាឡាត់ ស្រីឡាង 
សាឡាត់ ស្រីឡាង​ និងគូស្នេហ៍ 
សាឡាត់ ស្រីឡាង​ និងគូស្នេហ៍ 
សាឡាត់ ស្រីឡាង​ និងគូស្នេហ៍ 
សាឡាត់ ស្រីឡាង​ និងគូស្នេហ៍ 
សាឡាត់ ស្រីឡាង​ និងគូស្នេហ៍ 
សាឡាត់ ស្រីឡាង​ និងគូស្នេហ៍ 
សាឡាត់ ស្រីឡាង​ និងគូស្នេហ៍ 
សាឡាត់ ស្រីឡាង​ និងគូស្នេហ៍ 
សាររបស់នាង
សាររបស់នាង
សាឡាត់ ស្រីឡាង
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T