តោះ! មកដឹងពីជីវិតក្នុងវិថីសិល្បៈ និងទំនាក់ទំនងស្នេហារបស់តារាសម្តែង Park Shin Hye

//s5.kh1.co/ff/fff02e6c0b5c2402249917ee8bbc19168dedd606.jpg
នារី

 ២២-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែងស្រី Park Shin Hye បាននិយាយអំពីវិថីការងារ និងទំនាក់ទំនងស្នេហារបស់ខ្លួន ជាមួយនឹងតារាសម្តែងសិស្សប្អូន Choi Tae Joon នៅក្នុងបទសម្ភាសន៍មួយ

កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះតារាសម្តែងស្រី Park Shin Hye បាននិយាយអំពីវិថីការងារ និងទំនាក់ទំនងស្នេហារបស់ខ្លួន ជាមួយនឹងតារាសម្តែងសិស្សប្អូន Choi Tae Joon នៅក្នុងបទសម្ភាសន៍មួយ ដែលធ្វើឡើងដើម្បីផ្សព្វផ្សាយរឿងថ្មីរបស់ខ្លួន ដែលមានឈ្មោះថា “#ALIVE”។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាស្រីម្នាក់នេះបានប្រឡូកក្នុងការសម្តែងតាំងពីខ្លួននៅជាក្មេងស្រី នៅពេលត្រូវបានគេសួរថា តើឆ្លងកាត់ការសម្តែងយូរបែបនេះ តើនាងគិតដល់រឿងអ្វីខ្លះ? ហើយនាងក៏បានឆ្លើយថា «ខ្ញុំបានមើលឃើញ ថាខ្លួនឯងមានការខ្វះខាតច្រើនណាស់ ហើយក៏មានការសោកស្តាយច្រើនដែរនៅពេលដំបូង» នាងក៏បានបន្តទៀតថា «ខ្ញុំឈប់ខ្វាយខ្វល់មិនបាននោះទេ ខ្ញុំតែងតែគិតថា តើអ្វីនឹងកើតឡើងចំពោះខ្ញុំនៅថ្ងៃស្អែក? តើខ្ញុំនឹងត្រូវជួបនឹងរឿងអ្វីដែរឬទេ? ប៉ុន្តែនៅពេលដែលខ្ញុំបានឃើញខ្លួនឯងនៅសព្វថ្ងៃនេះ និងផ្លូវដែលខ្លួនធ្លាប់បានដើរខ្ញុំក៏ដឹងថា ទោះជាវាមិនមែនជាអ្វីដែលល្អអស្ចារ្យគ្រប់ពេល ប៉ុន្តែខ្ញុំនៅតែដើរទៅមុខឆ្លងកាត់បទពិសោធន៍ និងបញ្ហាទាំងនោះ។ ជាជាងផ្តោតសំខាន់លើអតីតកាល ឬក៏ អនាគត ខ្ញុំនឹងផ្តោតសំខាន់លើបច្ចុប្បន្ន ផ្តោតទៅលើថ្ងៃនេះ។

កំឡុងពេលសម្ភាសន៍ គេក៏បានលើកយកឈ្មោះមិត្តប្រុសរបស់នាង គឺតារាសម្តែងប្រុស Choi Tae Joon ដែលកំពុងតែបម្រើកងទ័ពមកនិយាយ។ គួរបញ្ជាក់ផងដែរថា ពួកគេទាំងពីរនាក់បានបើកចំហទំនាក់ទំនងរបស់ខ្លួនជាសាធារណៈកាលពីឆ្នាំ២០១៨។​ Park Shin Hye បានញញឹមហើយនិយាយថា «ពួកយើងមិនបានចង់បើកចំហបែបនេះនោះទេ ប៉ុន្តែវាកើតឡើងបានទៅហើយ ថែមទាំងល្អទៀតផង ចំណងស្នេហ៍របស់យើងទាំងពីរនៅតែរឹងមាំដដែល។

បន្ថែមពីលើនេះរឿងថ្មីរបស់នាងដែលមានឈ្មោះថា “#ALIVE.” ដែលជាប្រភេទរឿងបែបគ្រោះថ្នាក់រន្ធត់នោះនឹង ចាក់បញ្ចាំងនៅថ្ងៃទី២៤នេះហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Park Shin Hye
Park Shin Hye
Park Shin Hye 
Park Shin Hye 
Park Shin Hye
Park Shin Hye
Park Shin Hye
Park Shin Hye
Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T