សៀមរាប៖ កញ្ញា វីរៈ និច្ច ជាតារាចម្រៀងស្រីវ័យក្មេងមួយរូបកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើសមត្ថភាពច្រៀងរបស់នាង បើទោះបី តារាស្រីរូបនេះទើបតែចូលប្រឡូកសិល្បៈមិនបានច្រើនឆ្នាំ ក៏នាងអាចទាញយកប្រជាប្រិយភាពពីទស្សនិកជនគ្រប់មជ្ឈដ្ឋានបានយ៉ាងឆាប់រហ័ស ម្យ៉ាងវិញទៀត នាងក៏កំពុងជោគជ័យក្នុងវិស័យចម្រៀងមួយនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ បច្ចុប្បន្ន វីរៈ និច្ច មានមហាជនជាច្រើនស្គាល់ និងចូលចិត្តនាងតាមរយៈបទចម្រៀងពីរោះរណ្ដំ មិនថាបទមនោសញ្ចេតនា ឬបទញាក់កន្រ្តាក់អារម្មណ៍នោះទេ។ យ៉ាងណាមិញ យើងដឹងហើយថា តារាចម្រៀងស្រីរូបនេះ មិនត្រឹមតែមានសម្លងពីរោះមួយមុខនោះទេ តែបើងាកទៅមើលរូបឆោមនាងវិញ ឃើញថា នាងពិតជាមានសម្រស់ស្រស់សោភាខ្លាំងតែម្ដង។
ជាក់ស្ដែង តារាចម្រៀងសាច់សខ្ចី កញ្ញា វីរៈ និច្ច មួយរយៈចុងក្រោយនេះ នាងកាន់តែលេងស្ទាយ៍តែងខ្លួនបញ្ចេញរូបរាងយ៉ាងទាក់ទាញ ជាពិសេស រាល់ស្ទីលដែលនាងតែងខ្លួន និយមពាក់អាវមួយកំណាត់ខ្លួនបញ្ចេញចង្កេះដ៏តូចនាងជាញឹកញាប់ផងដែរ។ មិនតែប៉ុណ្ណោះ ថ្មីៗនេះតារាស្រីរូបនេះ បានទៅដើរលេង ព្រមទាំងបង្ហោះរូបនៅអាងហែលទឹកព្រមទាំងថតរូបបង្ហាញស្ទាយ៍យ៉ាងស៊ីអារម្មណ៍ អមជាមួយឈុតដែលនាងបានស្លៀកបញ្ចេញល្វែងលើផងនោះ ធ្វើឲ្យសម្រស់នាងកាន់តែលេចធ្លោគួរឲ្យចាប់អារម្មណ៍ខ្លាំងតែម្ដង។
តួយ៉ាង រូបភាពថ្មីជាច្រើនសន្លឹករបស់ តារាចម្រៀងស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្លឹក ហើយលង់នឹងសម្រស់ដ៏ផូរផង់របស់នាង ស្ទើរតែគ្រប់គ្នា៕
សូមទស្សនារូបភាពខាងក្រោម៖








