Idol ដៃរហ័ស Post ហើយលុបវិញលឿន! តែហ្វេនៗក៏លឿនមិនអន់ដែរ Saveទុកខ្ទេចគ្មានសល់

//s4.kh1.co/d8/d8dc8f6252cd0352abe66249c75991973e665698.jpg
តារា & កម្សាន្ដ

 ០២-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ខាងក្រោមនេះ ជាការប្រមូលផ្តុំ រូបភាពដែលសមាជិកក្រុម BLACKPINK ធ្លាប់បានលុបចោល បន្ទាប់ពីបង្ហោះមិនបានប៉ុន្មានវិនាទី តែអ្នកគាំទ្រក៏លឿនណាស់ដែរ រក្សាទុកបានជាមុន។

កូរ៉េខាងត្បូង ៖ តារាណាក៏ដូចតារាណា ពេលខ្លះពួកគេក៏បានសាងកំហុសជាច្រើន ទៅលើការបង្ហោះអ្វីមួយ នៅលើបណ្ដាញអ៊ីនធើណែត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឹតតែជាតារាល្បី ពួកគេរឹតតែរងផលប៉ះពាល់ខ្លាំង ចំពោះកំហុសតិចតួចទាំងឡាយ ដែលអាចកើតទៅជារឿងធំបាន ងាយជាងមនុស្សទូទៅ។

នេះហើយជាហេតុផលដែលពួកគេ ត្រូវតែមានការប្រុងប្រយ័ត្ន ច្រើនជាងអ្នកដទៃ ក្នុងការបង្ហោះរូបភាពអ្វីមួយ នៅលើបណ្ដាញអ៊ីនធើណែត។

ក្នុងនោះដែរ BLACKPINK ក៏ជាក្រុមចម្រៀងស្រី​ ដែលឧស្សាហ៍លុបរូបភាព ដែលពួកគេបានបង្ហោះ ដោយសារកំហុសតិចតួចមួយចំនួន ឬក៏ដោយសារតែហេតុផលណាមួយ ប៉ុន្តែហ្វេនៗមួយចំនួនរបស់ពួកគេ ក៏លឿនណាស់ដែរ។ ទោះបីជា Idol លុបចោលវិញយ៉ាងលឿន ក៏ពួកគេបានរក្សាទុករូបភាពទាំងនោះ លឿនជាង Idol ទៅទៀត។

ខាងក្រោមនេះ ជាការប្រមូលផ្តុំ រូបភាពដែលសមាជិកក្រុម BLACKPINK ធ្លាប់បានលុបចោល បន្ទាប់ពីបង្ហោះមិនបានប៉ុន្មានវិនាទី តែត្រូវអ្នកគាំទ្ររក្សាទុកបានជាមុន៕

តោះមកទស្សនារូបភាពខាងក្រោម ៖

១. ជំនាញ Photoshop របស់ Rosé

នៅពេល Rosé បានបង្ហោះរូបថត ជាមួយតារាចម្រៀងបរទេស Halsey នាងដឹងភ្លាមៗថា មានអ្វីមួយមិនគួរជាប់ នៅក្នុងរូបភាពរបស់នាង នោះគឺទូរស័ព្ទ iPhone។ 

Rosé និង Halsey 
Rosé និង Halsey 

នាងក៏លុបចេញ ហើយបង្ហោះជាថ្មី ដោយការបាំងចំណុចដែលមាន ទូរស័ព្ទ iPhone។

Rosé និង Halsey 
Rosé និង Halsey 

២. ការលុបរូបភាពរបស់ Jisoo

ក្នុងចំណោមសមាជិកទាំងអស់ Jisoo ជាអ្នកដែលបានលុបរូបថតនៅក្នុង Instagram ច្រើនជាងគេ។ សំណាងណាស់អ្នកគាំទ្រឆាប់រក្សាវាទុក មុននឹង Jisoo លុបវា នេះជារូបថតពីរ បីសន្លឹក ដែលបានបាត់ទៅ។

Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo

៣. កំហុសក្នុងការទម្លាក់កាលបរិច្ឆេទរបស់ Lisa

នៅពេលដែល Lisa បានចែករំលែករូបថតនេះ សម្រាប់ការ Come Back ថ្មី នៅលើ Instagram នាងបានបញ្ចូលទាំងកាលបរិច្ឆេទ នៅលើរូបភាព គឺនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២០។

Lisa
Lisa

ក្រោយមកនាងបានលុបចេញ ហើយបង្ហោះជាថ្មី។

Lisa
Lisa

៤. Jennie និង Mino ជាមួយនិងម៉ាកដែលមិនត្រូវបានអនុញ្ញាត

Jennie បានបង្ហោះរូបថតរបស់នាង ជាមួយនិង Mino នៅឯសាលសិល្បៈ ប៉ុន្តែមិនយូរប៉ុន្មាន វាត្រូវបាននាងលុបចោលភ្លាម។

មិនមែនមកពីទូរស័ព្ទ តែគឺមកពីស្បែកជើងរបស់ Jennie

Jennie និង Mino
Jennie និង Mino

ចាប់តាំងពីនាងត្រូវបានគេសន្មត់ថា ជាអ្នកតំណាងឲ្យ Addidas Jennie ក៏បានលុបរូបភាពរបស់នាង ដោយកាត់ត្រង់ចំណុចស្បែកជើងរបស់នាងចេញ រួចបង្ហោះជាថ្មី។

Jennie និង Mino
Jennie និង Mino
Jennie 
Jennie 

៥. ក្នុងនាមជាអ្នកផ្សព្វផ្សាយផលិតផល Samsung ប៉ុន្តែ Jennie នៅតែប្រើប្រាស់ iPhone

ដូចអ្នកផ្សព្វផ្សាយ Samsung ជាច្រើនទៀតដែរ Jennie មិនអាចបោះបង់ចោលទូរស័ព្ទ iPhone របស់នាងបានទេ។ យោងទៅតាមអ្នកគាំទ្រ បានបង្ហាញថា នាងបានលុបរូបថតនេះចោល ព្រោះតែវាជាប់រូបទូរស័ព្ទ iPhone របស់នាង។

Jennie
Jennie
Jennie
Jennie
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T