ចិន៖ អស់រយៈពេលជាច្រើនឆ្នាំ សម្រាប់តារាសម្ដែងស្រីដ៏ល្បីទាំងពីរដួង Yang Mi និង Angela Baby ត្រូវបានគេ ចាត់ទុកថាជា តារាស្រីលំដាប់ជួរមុខ នៅក្នុងឧស្សាហកម្មកម្សាន្ត ដែលមានសមត្ថភាព និងភាពស្រស់ស្អាតទាំងព្រមតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត ទំនាក់ទំនងរបស់តារាស្រីស្រស់ទាំងពីររូបនេះ ក៏មានភាពល្អប្រសើរនឹងគ្នា ដោយបានស្រលាញ់រាប់អានគ្នាជាមិត្តភក្តិដ៏ជិតស្និទ្ធ អស់រយៈជាយូរមកហើយ តែដោយសារតែ អ្នកទាំងពីរ មិនសូវជាមានពេលវេលាសម្រាប់ជួបជុំគ្នា ដូច្នេះ ធ្វើឲ្យរូបភាពរបស់អ្នកទាំងពីរ ពិតជាកម្រនឹងបានបង្ហាញនៅបណ្ដាញសង្គម ផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានសារព័ត៌មានមួយចំនួន បាននិយាយថា ដោយសារតែ ការប្រកួតប្រជែងក្នុងអាជីពនេះ ក៏អាចធ្វើឲ្យទំនាក់ទំនងរបស់អ្នកទាំងពីរ បានបែកបាក់បន្តិចម្តងៗ ថែមទៀតផង។
ប៉ុន្តែ កាលពីថ្មីៗនេះ ស្រាប់តែធ្វើឲ្យមនុស្សជាច្រើន មានភាពភ្ញាក់ផ្អើលជាទីបំផុត ដោយបានឃើញពីរូបថតដ៏កម្របំផុត សារជាថ្មីម្ដងទៀត ដែលតារាស្រីពីរដួងនេះ បានថតជាមួយគ្នា នៅក្នុងព្រឹត្តិការណ៍ QQ ហើយក៏បានធញវើឲ្យហ្វេនៗមិនតិចនាក់នោះទេ ចូលមកបង្ហាញភាពពេញចិត្ត និងកោតសរសើរពីភាពស្រស់ស្អាត នៃសម្រស់របស់អ្នកទាំងពីរ ដែលនៅតែមានភាពលេចធ្លោ ឥតខ្ចោះមិនចាញ់គ្នាឡើយ។ ម៉្យាងវិញទៀត ចំពោះរូបថតរួមគ្នានេះបានធ្វើឲ្យ ពាក្យចចាមអារាមអំពីការបែកបាក់មិត្តភាពគ្នា មានភាពស្ងប់ស្ងាត់ ដោយបង្ហាញឲ្យឃើញថា អ្នកទាំងពីរ នៅតែជាមិត្តភក្តិដ៏ល្អនឹងគ្នា ជានិច្ច៕
សូមទស្សនារូបភាពខាងក្រោម៖