ថៃ៖ ប្រិយមិត្តអ្នកអាន និងទស្សនិកជនដែលនិយមតាមដានរាល់សកម្មភាពរបស់តារាថៃ ច្បាស់ជាបានដឹងរួចមកហើយពីរឿងរ៉ាវបែកបាក់ស្នេហារបស់តារាប្រុសស្រីល្បីៗប្រចាំប្រទេសថៃនោះ។ បើទោះបី ពួកគេព្យាយាមស្វែងយល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំយ៉ាងណាក្ដី ក៏នៅតែមិនអាចថែរក្សាចំណងស្នេហាឲ្យគង់វង្សបានដែរ រហូតដល់ផ្លូវមួយត្រូវបែកគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើរំលឹកពីស្នេហារបស់ Great Warintorn Alek Teeradetch និង Ton Arch ឃើញថា កំឡុងពេលទាក់ទងជាមួយអតីតគូស្នេហ៍ អ្នកទាំង៣ តែងតែធ្វើឲ្យមហាជន និងហ្វេនៗលួចច្រណែននឹងជីវិតគូស្នេហ៍ខ្លួនជានិច្ច។ ជាពិសេស រាល់រូបភាពរបស់តារាប្រុសទាំងនេះ សុទ្ធសឹងតែបង្ហាញនៅភាពផ្អែមល្ហែម និងល្អូកល្អើនជាមួយគ្នាថែមទៀតផង។
ជាក់ស្ដែង យើងអាចនិយាយបានថា រឿងស្នេហាប្រៀបបីដូចជា អនាគតដែលគ្រប់គ្នាស្មានមិនដល់ មើលមិនឃើញពីអ្វីដែលនៅថ្ងៃមុខនោះទេ ដូចជាស្នេហាកម្លោះសង្ហាទាំងបីអ្នកនេះផងដែរ។ ទោះបី បានចែកផ្លូវជាមួយគូស្នេហ៍ដើរផ្លូវរៀងៗខ្លួនក៏ពិតមែន តែតារាប្រុសទាំងនេះ នៅតែមិនទាន់រកឃើញស្នេហាថ្មីជាមួយនារីណាម្នាក់នៅឡើយនោះទេ។ ដខាងក្រោមនេះជារយៈពេល នៃការទាក់ទងគ្នាកន្លងមករបស់តារាប្រុសទាំង៣រូបនេះ៖
១៖ Great Warintorn
Great Warinton បានទាក់ទងគ្នាជាមួយនារីម្នាក់ ដែលជាគ្រូពេទ្យអស់រយៈពេលជិត ៣ឆ្នាំ ហើយថ្មីៗនេះអ្នកទាំងពីរទើបតែប្រកាសដំណឹងបែកគ្នាផងដែរ។
២៖ Alek Teeradetch
Alek Teeradetch បានទាក់ទងគ្នាជាមួយតារាសម្ដែងស្រី Toey Jarinporn អស់រយៈពេលជាង ៣ឆ្នាំ តែទីបំផុតក៏ប្រកាសដំណឹងថាបែកគ្នា និងនៅតែបន្តរាប់អានគ្នាជាមិត្តភក្ដិធម្មតា។
៣៖ Ton Arch
Ton Arch ធ្លាប់ជាគូស្នេហ៍តារាសម្ដែងស្រីដ៏ល្បីឈ្មោះ Taew Natapohn ដែលចំណងស្នេហាអ្នកទាំងពីរបានទាក់ទងគ្នាអស់រយៈពេល ១៤ឆ្នាំ តែប៉ុន្មានខែមុននេះ អ្នកទាំងពីរបានចែកផ្លូវគ្នាផងដែរ។ ដោយបច្ចុប្បន្ន Taew មានស្នេហាថ្មីជាមួយបុរសហាយសូរម្នាក់ តែ Ton នៅមិនទាន់រកឃើញនារីណាម្នាក់មកស្អំបេះដូងឡើយ។