នៅក្មេងទេ តែពេល ល្អហួស គ្រងឈុតអប្សរាបែបនេះ ស្អាតដូចគំនូរ

//s9.kh1.co/c2/c270f4f1ff5888c056717634fe7df5fa21d36bfa.jpg
តារា & កម្សាន្ដ

 ២៥-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ជាការពិតណាស់ ក្មួយស្រីបង្កើតរបស់អតីតតារាសម្ដែង ដេននី ក្វាន់ គឺក្មេងស្រី ល្អហួស ត្បិតតែថានាងនៅវ័យក្មេងក៏ពិតមែន ប៉ុន្តែពេលគ្រងឈុតបែបនេះ ពិតជាស្អាតខ្លាំងណាស់។

ភ្នំពេញ៖ ជាការពិតណាស់ សម្រាប់អ្នកដែលនិយមលេងបណ្ដាញសង្គម ប្រាកដជាបានស្គាល់ ក្មេងស្រីឈ្មោះ ល្អហួស ត្រូវជាក្មួយស្រីបង្កើតរបស់អតីតតារាសម្ដែងស្រី ដេននី ក្វាន់ ដែលកន្លងមក នាងតូចអាចឆាបឆក់ចំណាប់អារម្មណ៍មនុស្សគ្រប់គ្នាឲ្យមានការពេញចិត្តជាមួយទម្រង់មុខដ៏ស្រស់ស្អាតរបស់នាងជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ មកទល់នឹងពេលបច្ចុប្បន្ន ក្មេងស្រីរូបនេះ កាន់តែមានវ័យធំជិតពេញក្រមុំ ហើយស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់ ពិសេសនៅពេលដែលនាងតូច បង្ហាញខ្លួនតាមបណ្ដាញសង្គមម្ដងៗ នាងត្រូវបានមហាជនលាន់មាត់សរសើរ អំពីទេពកោសល្យសិល្បៈរបស់នាង ក៏ដូចជាការលេងខ្លួន ប្លែកៗ ស្អាតលេចធ្លោជាញឹកញាប់។

ជាក់ស្ដែង ថ្មីៗនេះ ល្អហួស ក៏ទើបតែបានបង្អួតសម្រស់របស់ខ្លួនសាជាថ្មី ជាមួយរូបភាពជាច្រើនសន្លឹក ដោយលើកនេះ នាងតូច បានបង្ហាញអំពីការតុបតែងខ្លួន ជាមួយនឹងការគ្រងសម្លៀកបំពាក់បែបុរាណ តុបតែងជានាងអប្សរា សម្ដែងកាយវិការទន់ភ្លន់រស់រវើក បូករួមនិងការរៀបចំគ្រឿងប្រដាប់នានាយ៉ាងល្អប្រណីតថែមទៀតនោះ មើលទៅ ល្អហួស  ពិតជាសាកសម ស្រស់ស្អាតប្រៀបប្រដូចទៅនឹងគំនូរយ៉ាងដូច្នោះ។ ខណៈពេលនេះ នាងតូចរូបនេះ ទើបតែមានវ័យនៅក្មេងនៅឡើយក៏ពិតមែន ប៉ុន្តែសម្រាប់រូបភាពដ៏ទាក់ទាញអស់ទាំងនោះ ក្មេងស្រីរូបនេះ ត្រូវបានអ្នកគាំទ្រ មានការពេញចិត្ត និងបានពោលពាក្យសរសើរជាហូរហែរផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

ល្អ ហួស
ល្អ ហួស
ល្អ ហួស
ល្អ ហួស
ល្អ ហួស ក្នុងឈុតអប្សរា
ល្អ ហួស ក្នុងឈុតអប្សរា
ល្អ ហួស ក្នុងឈុតអប្សរា
ល្អ ហួស ក្នុងឈុតអប្សរា
ល្អ ហួស ក្នុងឈុតអប្សរា
ល្អ ហួស ក្នុងឈុតអប្សរា
ល្អ ហួស ក្នុងឈុតអប្សរា
ល្អ ហួស ក្នុងឈុតអប្សរា
ល្អ ហួស ក្នុងឈុតអប្សរា
ល្អ ហួស ក្នុងឈុតអប្សរា
ល្អ ហួស ក្នុងឈុតអប្សរា
ល្អ ហួស ក្នុងឈុតអប្សរា
ល្អ ហួស ក្នុងឈុតអប្សរា
ល្អ ហួស ក្នុងឈុតអប្សរា
ល្អ ហួស ក្នុងឈុតអប្សរា
ល្អ ហួស ក្នុងឈុតអប្សរា
ល្អ ហួស ក្នុងឈុតអប្សរា
ល្អ ហួស ក្នុងឈុតអប្សរា
ល្អ ហួស ក្នុងឈុតអប្សរា
ល្អ ហួស ក្នុងឈុតអប្សរា
ល្អហួស
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T