ថៃ៖ បើក្រឡេកទៅមើល អតីតកាលប៉ុន្មានខែមុននេះ រឿងរ៉ាវស្នេហា ១៤ឆ្នាំ របស់តារាសម្ដែងស្រីជួរមុខ Taew Natapohn និងកម្លោះសង្ហា Ton Arch ត្រូវបានបញ្ចប់ត្រឹមពាក្យជាមិត្តនឹងគ្នា។ លើសពីនេះ ក្រោយគូស្នេហ៍មួយគូនេះសម្រេចចិត្តបែកគ្នា ដើរផ្លូវរៀងខ្លួន ក៏មានអ្នកគាំទ្រជាច្រើន បានសម្ដែងក្ដីសោកស្ដាយ ដែលគ្រប់ពេលធ្លាប់តែឃើញអ្នកទាំងពីរ មានភាពផ្អែមល្ហែមនឹងគ្នាដូចស្រមោច និងស្ករនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិត ក្រោយបែកគ្នា ហើយនៅតែបន្តរាប់អានគ្នាដូចជាមិត្តភក្ដិ បច្ចុប្បន្ន Taew បានរកឃើញស្នេហាថ្មីជាមួយកម្លោះហាយសូរម្នាក់ តែ Ton នៅតែមិនទាន់បើកចិត្តទទួលអ្នកថ្មីមកស្អំបេះដូងនៅឡើយទេ។ ម្យ៉ាងវិញទៀត កម្លោះសង្ហារូបនេះ តែងតែបង្ហោះរូបភាពម្នាក់ឯង និងសារខ្លីៗបែបដ្រាម៉ាលេងសើច ខណៈពីមុនមក រូបលោកមិនដែលបញ្ចេញឥរិយាបទបែបនេះពីមុនមកសោះឡើយ។
ដោយរាល់សារទាំងនោះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន សង្ស័យថា Ton នៅតែបន្តមានកូនចិត្តស្រលាញ់ Taew ទៀតឬយ៉ាងណា ? ហើយមួយរយៈចុងក្រោយនេះ រូបលោកតែងតែបង្ហោះសារប្លែកៗ ខ្លីៗបង្កប់នៅអត្ថន័យយ៉ាងដូច្នេះថា៖
![Ton Arch ](https://s9.kh1.co/__image/w=650,h=862,q=100/8c/8c318abf0a934180c79d613956fc03bfeb707053.jpg)
រត់ទៅសមុទ្រក៏មិនជួយអ្វីបាន ព្រោះចិត្តនៅនឹងគេ
![Ton Arch ](https://s9.kh1.co/__image/w=650,h=942,q=100/b6/b6d34c596c86dab9505cecc54e61940c650bca4d.jpg)
ញ៉ាំអាហារសុខភាព បើទោះបីខកស្នេហ៍ក៏នៅតែរឹងមាំ
![Ton Arch ](https://s9.kh1.co/__image/w=650,h=1016,q=100/61/6146d8d3c2d8aac0dd7fd1aa1a4b195bc2dbd387.jpg)
ខ្ញុំកាត់សក់របស់ខ្ញុំ ព្រោះអ្នកមិនចាប់អារម្មណ៍បេះដូងរបស់ខ្ញុំ
![Ton Arch](https://s9.kh1.co/__image/w=650,h=990,q=100/4a/4a71fc057bc762e0bcc2e059eeb58a9c166ae1bf.jpg)
ការរត់តាមនរណាម្នាក់ មិនមែនជាស្នេហាទេ វាគឺជាការហាត់ប្រាណ
![Ton Arch ](https://s9.kh1.co/__image/w=650,h=812,q=100/09/09ff106c5fbb2e8e471d60fc319867864aca2f3b.jpg)
![Ton Arch ](https://s9.kh1.co/__image/w=650,h=649,q=100/c7/c7bf423c963a30b956ae237912f5ab00d817164d.jpg)
![Ton Arch ](https://s9.kh1.co/__image/w=650,h=812,q=100/9e/9eae5adc2d9113a42c393967d1107ab093c04ed1.jpg)
![Ton Arch ](https://s9.kh1.co/__image/w=650,h=813,q=100/43/43a0bf6481c44048d7af5e060186e09f0864da3b.jpg)
![Ton Arch ](https://s9.kh1.co/__image/w=650,h=812,q=100/82/8286fdde71d3a89a6dbfdd774af729745565e468.jpg)