បរទេស៖ ថ្មីនេះសារព័ត៌មានបរទេសបានចុះផ្សាយថា បុរសអាយុ៣៣ឆ្នាំម្នាក់ ដែលធ្លាប់បានពាក់ព័ន្ធនឹងរឿងក្តីចាប់ជំរិតតារារ៉េបដ៏ល្បី Tekashi 6ix9ine កាលពីឆ្នាំ២០១៨ នៅពេលនេះ តុលាការកំពូលបានសម្រេចចិត្តបញ្ចប់ក្តីដោយ ដាក់រូបគេនៅក្នុងពន្ធនាគារចំនួន២៤ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បុរសម្នាក់នេះដើមកំណើតនៅក្នុងទីក្រុង ញូយ៉ក ដែលមានឈ្មោះពិតថា Anthony Ellison (ហៅ Harv) ធ្លាប់បានចាប់ជំរិត តារាប្រុស Tekashi 6ix9ineនិង ជាប់រឿងក្តីមួយទៀត នៅក្នុងឆ្នាំ២០១៨ដូចគ្នា គឺចាប់ជំរិត និងធ្វើទារុណកម្មយ៉ាងឃោឃៅ ដោយយកកាំបិតឆូតមុខបុរសម្នាក់ ដោយប្រវែងវែងខ្លាំងប្រហែលត្រចៀកដល់ចង្ការផងដែរ ដែលរបួសជនរងគ្រោះមានលក្ខណៈសាហាវខ្លាំងពេក ទើបតុលាការមិនឲ្យអនុញ្ញាតឲ្យបង្ហាញរូបភាពនេះទៅក្រៅឡើយ។
ក្រោយពីដឹងថាខ្លួនត្រូវជាប់ពន្ធនាគារ២៤ឆ្នាំ បុរសវ័យ៣៣ឆ្នាំរូបនេះ បាននិយាយពាក្យប៉ុន្មានម៉ាត់ទៅកាន់តុលាការថា៖
យ៉ាងណាមិញ ប្រភពមួយនោះបានបញ្ជាក់ថា Anthony Ellison ធ្លាប់ជាសមាជិកឧក្រិដ្ឋជនមួយរូបនៅក្នុងក្រុម Nine Trey Gangsta Bloods ដែលធ្លាប់បានប្រព្រឹត្តរឿងខុសច្បាស់រាប់មិនអស់ រហូតដល់ផ្អើលពេញទីក្រុងញូយ៉ក៕
សូមចូលរូបភាពខាងក្រោម៖