ដូចលោកអ្នកធ្លាប់បានដឹងរួចមកហើយថា ពពួកសត្វ និងធម្មជាតិទាំងអស់នៅលើភពផែនដីនេះ តែងតែកកើតឡើងទៅតាមដំណើរនៃធម្មជាតិរៀងៗខ្លួន ហើយក៏មានសត្វ និងរុក្ខជាតិមួយចំនួនទៀត ដែលត្រូវបានគេមកកែឆ្នៃ ដើម្បីបានជាប្រយោជន៍ណាមួយ ទៅតាមតំរូវការរបស់ពួកគេ។
ថ្ងៃនេះ យើងនឹងលើកយកពពួកសត្វទាំង ៦ប្រភេទ ដែលត្រូវបានបង្កាត់ពូជប្លែកៗពីគ្នា ហើយ និងគួរអោយស្រលាញ់ទៀតផង។
1. សត្វ Zebroid
ប្រភេទសត្វ Zebroid មួយនេះ បានកើតចេញពីការបង្កាត់ពូជរវាង សត្វសេះបង្កង់ សត្វសេះ និងលា។ ដូចនេះហើយ ទើបវាមានរូបរាងស្អាតប្លែក ដែលមិនធ្លាប់បានឃើញពីមុនមក ដោយវាមានជើងដូចទៅនឹងសត្វសេះបង្កង់ និងក្រអូមមាត់មានលាយពណ៌ស។
2. សត្វ Liger
ប្រភេទសត្វ Liger នេះ ត្រូវបានកើតចេញពីការបង្កាត់ពូជរវាង សត្វតោ និងសត្វខ្លា ហើយពួកវាមានមាឌធំណាស់។ ចំណែកឯសត្វ Liger ញីវិញ អាចធំធាត់លើនជាងសត្វ Liger ឈ្មោល ដោយវាអាចមានទម្ងន់រហូតដល់ ៧០០ ផោន ( ប្រមាណ ៣១៨ គីឡូក្រាម )។
3. សត្វខ្លាឃ្មុំ Grolar
សត្វខ្លាឃ្មុំនេះ មានមុខ និងពណ៍សម្បុលប្លែកជាងខ្លាឃ្មុំធម្មតា ដោយវាបានកើតចេញពីការបង្កាត់ពូជរវាង ខ្លាឃ្មុំទឹកកក និងខ្លាឃ្មុំរោមត្នោត។
4. សត្វ Camas
សត្វ Camas មួយប្រភេទនេះ គឺមានរូបរាងស្រដៀងទៅនឹងសត្វអូដ្ឋ ជាពិសេសគឺនៅត្រង់ក ដោយសារតែវាត្រូវបានគេបង្កាត់ពូជចេញពីសត្វអូដ្ឋអាស៊ី និងសត្វ Llama ( ដែលគេតែងតែប្រទះឃើញ នៅទ្វីអាមេរិកខាងត្បូង )៕
5. សត្វឆ្មា Savannah
សត្វឆ្មានេះ មានត្រចៀកវែងប្លែក គឺដោយសារតែវាត្រូវបានកើតចេញពីការបង្កាត់ពូជពីសត្វឆ្មាធម្មតា និងសត្វ Serval ( ដែលជាប្រភេទឆ្មាម្យ៉ាង ដែលមានមាឌធំល្មម និងមានត្រចៀកធំ ហើយភាគច្រើនត្រូវបានគេប្រទះឃើញ នៅទ្វីបអាហ្វ្រិក ) ។
6. សត្វត្រី Wholphin
ត្រី Wholphin មួយនេះ ត្រូវបានកើតចេញពីការបង្កាត់ពូជ មកពីសត្វត្រីបាឡែន ប្រភេទ Fasle Killer និងត្រី Dolphin នៃសមុទ្រអាត្លង់ទិច៕