ទាំងស្អាត ឆ្លាត តារាសម្តែងស្រីថៃទាំងនេះ ឈរនៅកំពូលតារាង មានប្រជាប្រិយភាពខ្ពស់ជាងគេ

//s9.kh1.co/ea/ea3cc5d860981e063926b33671dcece6c5f1b22c.jpg
តារា & កម្សាន្ដ

 ២២-មករា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

នេះ គឺជាកំពូលតារាសម្តែងស្រីថៃដែលមានប្រជាប្រិយភាពជាងគេក្នុងប្រទេសថៃ ដោយសារតែសមត្ថភាព និងសម្រស់ស្រស់សោភា

ថៃ៖ ដូចប្រិយមិត្តអ្នកនិយមតាមដានភាពយន្តរឿងភាគថៃ បានជ្រាបរួចមកហើយថា មានតារាសម្តែងស្រីថៃជាច្រើន ទាំងស្អាត ទាំងពូកែ អមជាទេពកោសល្យ និង ដុងពីកំណើត បានធ្វើឱ្យតារារូបនេះកាន់តែមានភាពល្បីល្បាញ និង ប្រជាប្រិយភាពរឹតតែខ្លាំងឡើង បន្ទាប់ពីមហាជនថៃភាគមួយភាគធំ បានឃើញនូវស្នាដៃរបស់ពួកគេ តាមរយៈការសម្តែងក្នុងភាពយន្តល្បីៗជាច្រើន។ ក្នុងចំណោមតារាសម្តែងស្រីទាំងនោះ មានតារាសម្តែងចំនួនប្រាំរូបត្រូវបានគេទទួលស្គាល់ថា ជាកំពូលតារា ដែលមានប្រជាប្រិយភាពវិវត្តខ្លួនយ៉ាងរហ័ស និង ខ្ពស់ត្រដែតគួរឱ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា តារាទាំងប្រាំនេះ បានកសាងនូវខ្សែភាពយន្ត ស្នាដៃ វណ្ណៈកម្មថ្មីៗ ជាច្រើន  របស់ពួកគេ ក៏ត្រូវប្រិយមិត្ត និង អ្នកគាំទ្រមើលឃើញ និង ផ្តល់តម្លៃ និង ការកោតសរសើរ ចំពោះភាពប៉ិនប្រសព្វក្នុងការសម្តែងរបស់ពួកគេ ដែលបានធ្វើឱ្យអ្នកទស្សនា លង់លក់ និង កណ្តោចកណ្តែងទៅតាមសាច់រឿងរបស់ពួកគេផងដែរ។

ជាលទ្ធផល កេរ្តិ៍ឈ្មោះរបស់ពួកគេ រីកស្គុះស្គាយ ល្បីល្បាញឥតឈប់ឈរ និង​ បានបន្សល់នូវសមិទ្ធផលចេញនូវផ្លែផ្កាគួរជាទីមោទនៈផងដែរ។

ខាងក្រោមនេះគឺជាលំដាប់លំដោយនៃកំពូលតារាសម្តែងស្រី ដែលមានប្រជាប្រិយភាពប្រចាំប្រទេសថៃ តោះ មកមើលទាំងអស់គ្នាណា៖

១. Bella Ranee

កញ្ញា Bella Ranee
កញ្ញា Bella Ranee

កញ្ញា Bella Ranee បានទទួលបាននូវប្រជាប្រិយភាពយ៉ាងល្បីល្បាញនៅក្នុងខ្សែភាពយន្តរឿង បុព្វសន្និវាស ដែលបានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ របស់ថៃ។ គួរបញ្ជាក់ដែរ ថា ក្រៅពីខ្សែភាពយន្ត នាងក៏ថត Spot ពាណិជ្ជកម្មផងដែរ ដែលទទួលបានចំណូលជាច្រើនពីវិស័យនេះ។

២.​Yaya Urassaya 

កញ្ញា Yaya Urassaya
កញ្ញា Yaya Urassaya

តារាសម្តែងរូបនេះមើលទៅខ្យូតគួរឱ្យស្រលាញ់ និង មានហ្វេនៗ ជាច្រើនដែលគាំទ្រកិច្ចការ និងស្នាដៃ របស់នាងចាប់តាំងពីនាងបានចាប់ផ្តើមធ្វើការក្នុងវិស័យសិល្បៈមួយនេះ។ ប្រជាប្រិយភាពរបស់កញ្ញាកំពុងតែរីកស្គុះស្គាយពីមួយថ្ងៃទៅមួយថ្ងៃ ហើយ កញ្ញាត្រូវបានមនុស្សជាច្រើនស្គាល់ដូចជានៅ តៃវ៉ាន់ និង អាមេរិកជាដើម។

៣.​Taew Natapohn

កញ្ញា Taew Natapohn
កញ្ញា Taew Natapohn

 ប្រជាប្រិយរបស់កញ្ញា Taew ឡើងស្រ៊ិប បន្ទាប់ពីការសម្តែងនៅក្នុងរឿង ព្រះម៉ែនាគរាជ ដែលត្រូវបានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខបីរបស់ថៃ។ បច្ចុប្បន្ននេះ នាងកំពុងបន្តនូវថតខ្សែភាពយន្តថ្មី ហើយក៏ដូចជាថតស្ពតផលិតផល និង ការផ្សព្វផ្សាយជាដើម។

៤. Mai Davika

កញ្ញា Mai Davika
កញ្ញា Mai Davika

កញ្ញា Mai Davika ទទួលបានជោគជ័យទាំងក្នុងខ្សែភាពយន្តរឿងភាគ និង ភាពយន្តខ្នាតធំ ហើយថែមទាំងមានឱកាសធ្វើការជាមួយក្រុមហ៊ុន ប្រេនៗ អន្តរជាតិទៀតផង។

៥.​Kimmy Kimberley Anne Tiamsiri

កញ្ញា Kimmy Kimberly
កញ្ញា Kimmy Kimberly

កេរ្តិ័ឈ្មោះរបស់កញ្ញា Kimmy Kimberly កាន់រីកសុះសាយចាប់តាំងពីទទួលបានឱកាសធ្វើការជាមួយក្រុមហ៊ុន ប្រេនអន្តរជាតិជាច្រើន និង ស្នាដៃនៅក្នុងខ្សែភាពយន្តជាច្រើន ។ នៅក្នុងប្រទេសថៃ កញ្ញាក៏ទទួលបានការថតស្ពត និង ព្រឹត្តិការណ៍ធំផងដែរ៕

Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T