ឃើញសប្បាយគ្រប់ពេល តាមពិត ឌីជេ អេឡិច មានរឿងកម្សត់មួយលាក់ទុក្ខ ស្ដាប់ទៅក្ដុកក្ដួល (មានវីដេអូ)

//s9.kh1.co/ec/ec50cc21b0d836ff1f4ae14bb493cbab59afe320.jpg
តារា & កម្សាន្ដ

 ១៣-កុម្ភៈ-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ! ធ្លាប់ឃើញ ឌីជេ អេឡិច សើចសប្បាយចាក់ភ្លេង រាំលេង ប៉ុន្តែមកស្តាប់ពីជីវិតរបស់លោកបានដឹងថាកំសត់ខ្លាំងយ៉ាងណា។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ឌីជេ អេឡិច ដែលជាឌីជេលេខ១នៅប្រទេសកម្ពុជា ដែលធ្លាប់តែបង្ហាញនូវ ទឹកមុខសប្បាយរីករាយ តាមការពិតមានរឿងរ៉ាវពិបាកចិត្តច្រើនដែលខ្លួន បាននិយាយរៀបរាប់ពីអារម្មណ៍ពិតរបស់ខ្លួនទាំងទឹកភ្នែក ទឹកសំបោរ ដែលខ្លួនបានធំធាត់ឡើងដោយគ្មានឪពុកម្តាយនៅក្បែរនិង ខ្វះភាពកក់ក្តៅតាំងពីតូចមក ដែលនេះធ្វើឲ្យទស្សនិកជនដែលបានទស្សនាការលើកឡើងរបស់លោក ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ឌីជេលំដាប់ជួរមុខនៅអាសុីរូបនេះ បានបរិយាយពីអារម្មណ៍ដែលកប់ជ្រៅក្នុងក្រអៅទ្រូង ដែលខ្លួនមានឈ្មោះជាក្មេងកំព្រា រស់នៅជាមួយយាយតាំងពីក្មេងមក ក្រៅពីនេះលោកក៏ត្រូវបានមិត្តជិតស្និទ្ធនិយាយពាក្យមិនពិតនិង មិនល្អអំពីអាណាព្យាបាលរបស់លោកទៀត ដែលនេះធ្វើឲ្យអារម្មណ៍លោកមានការប៉ះទង្គិចយ៉ាងខ្លាំង ជាងនេះទៀត បច្ចុប្បន្ននេះយាយរបស់ខ្លួន ក៏មានជំងឺទៀត ដែលលោកត្រូវចំណាយថវិកាខ្លួន ជាប្រចាំសម្រាប់ថ្នាំសង្កូវសម្រាប់យាយខ្លួនទៀត។

ទោះបីជាយ៉ាងនេះក្តីក៏ អេឡិច ក៏បានជួបនឹង កញ្ញា គ្រីសឌីវ៉ា ដែលជាដៃគូជីវិត ដែលដែលតែងជួយគាំទ្រក៏ដូចជាលើកទឹកចិត្តខ្លួននាពេលកន្លងមក ដែលធ្វើឲ្យខ្លួនបានឈានមកដល់ចំណុចនេះនិង សមិទ្ធផលផ្សេងៗដែលខ្លួននឹងសម្រេចនៅថ្ងៃអនាគតផងដែរ។

ចំណែកហ្វេនក៏បានបញ្ចេញមតិលើកទឹកចិត្តដល់លោក ដែលពួកគេបានសម្តែងការអាណិតអាសូរដល់លោក ដែលបានតស៊ូប្រឆាំងនឹង ព្រហ្មលិខិតតស៊ូមកដល់ពេលនេះផងដែរ៕

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

អេឡិច 
អេឡិច 
អេឡិច 
អេឡិច 
អេឡិច និង គ្រីស ឌីវ៉ា
អេឡិច និង គ្រីស ឌីវ៉ា
អេឡិច កុសុម៉ានិង គ្រីស ឌីវ៉ា
អេឡិច កុសុម៉ានិង គ្រីស ឌីវ៉ា
សកម្មភាពការនិយាយអំពីអារម្មណ៍ខ្លួនរបស់ អេឡិច
សកម្មភាពការនិយាយអំពីអារម្មណ៍ខ្លួនរបស់ អេឡិច
សកម្មភាពការនិយាយអំពីអារម្មណ៍ខ្លួនរបស់ អេឡិច
សកម្មភាពការនិយាយអំពីអារម្មណ៍ខ្លួនរបស់ អេឡិច
សកម្មភាពការនិយាយអំពីអារម្មណ៍ខ្លួនរបស់ អេឡិច
សកម្មភាពការនិយាយអំពីអារម្មណ៍ខ្លួនរបស់ អេឡិច
សកម្មភាពការនិយាយអំពីអារម្មណ៍ខ្លួនរបស់ អេឡិច
សកម្មភាពការនិយាយអំពីអារម្មណ៍ខ្លួនរបស់ អេឡិច
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T