ស្វាមីសាន់ឆាយ ពន្លះអតីតស្វាមីនាងចំៗបែបនេះ ក្រោយឃើញគេធ្វើពុតជា​​លុ»-តជង្គង់យំ

//s9.kh1.co/9c/9c67c779544a9496f391ba84d1183965ccad7595.jpg
តារា & កម្សាន្ដ

 ០៨-កុម្ភៈ-២០២៥ ៨ព្រឹក · ៦ ម៉ោងមុន

បញ្ហាចម្រូងចម្រាសដែលតាមមកក្រោយមរណភាពរបស់ Barbie នោះគឺ អតីតស្វាមីរបស់នាង Wang Xiaofei ដែលគេបានប្រទះឃើញលោកបានដើរទាំងទទឹកក្រោមភ្លៀងធ្លាក់ និងបានលុតជង្គង់នៅកណ្ដាលភ្លៀង

កម្សាន្ត៖ ជឿជាក់ថាប្រិយមិត្តប្រាកដជាបានជ្រាបពីដំណឹងមរណភាពរបស់តារាសម្ដែងតៃវ៉ាន់ដ៏ល្បីឈ្មោះ Barbie Hsu ឬហៅថា "សាន់ឆាយ" ដែលជាតួអង្គស្រីក្នុងរឿង F4 តៃវ៉ាន់ ឬ "ស្នេហាបួនដួង"។ អ្នកស្រី Barbie បានទទួលមរណភាពនាថ្ងៃទី២ខែកុម្ភៈកន្លងទៅ ដោយសារជំងឺផ្ដាសាយធំ ដែលវិវត្តន៍ទៅជារលាកសួត ដែលបន្សល់ទុកការសោកស្ដាយនិងមិនអស់ចិត្តដល់អ្នកគាំទ្រនិងក្រុមគ្រួសាររបស់នាង ដោយសារនាងពិតជាស្លាប់យ៉ាងទាន់ហន់ពេកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Barbie Hsu និងស្វាមី 
Barbie Hsu និងស្វាមី 
Barbie Hsu និងស្វាមី 
Barbie Hsu និងស្វាមី 

យ៉ាងណាមិញ បញ្ហាចម្រូងចម្រាសដែលតាមមកក្រោយមរណភាពរបស់ Barbie នោះគឺ អតីតស្វាមីរបស់នាង Wang Xiaofei ដែលគេបានប្រទះឃើញលោកបានដើរទាំងទទឹកក្រោមភ្លៀងធ្លាក់ និងបានលុតជង្គង់នៅកណ្ដាលភ្លៀង នាថ្ងៃទី៣ខែកុម្ភៈ ទៀតផង ដែលធ្វើឲ្យអ្នកគាំទ្របានបញ្ចេញមតិរិះគន់ Xiaofei យ៉ាងចាស់ដៃ ថាគេគ្រាន់តែធ្វើពុតប៉ុណ្ណោះ ព្រោះដោយសារគេនេះហើយទើប Barbie Hsu មានជំងឺផ្លូវចិត្ត។

Barbie Hsu និងអតីតស្វាមី 
Barbie Hsu និងអតីតស្វាមី 
Barbie Hsu និងអតីតស្វាមី 
Barbie Hsu និងអតីតស្វាមី 

ឥឡូវនេះលោក Koo Jun Yup ដែលជាស្វាមីបច្ចុប្បន្នរបស់អ្នកនាង Barbie Hsu បានចេញមកពន្លះ Wang Xiaofei ថា៖ "មុនពេលដែលពួកយើងបានសម្រួមចិត្តទទួលយកការបាត់បង់នេះ ក៏មានអ្នកចូលមករិះគន់ក្រុមគ្រួសារខ្ញុំនិងមនុស្សជាទីស្រលាញ់របស់ខ្ញុំដែរ។ អ្នកខ្លះធ្វើពុតជាសោកសៅ ដើរកណ្ដាលភ្លៀងធ្លាក់ ហើយអ្នកខ្លះទៀតបង្កើតព័ត៌មានមិនពិតពីការចំណាយ និងថ្លៃធានារ៉ាប់រង ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះគ្រួសារពួកយើង។ " 

អតីតស្វាមី Barbie Hsu ដើរកណ្ដាលភ្លៀងធ្លាក់
អតីតស្វាមី Barbie Hsu ដើរកណ្ដាលភ្លៀងធ្លាក់
អតីតស្វាមី Barbie Hsu ដើរកណ្ដាលភ្លៀងធ្លាក់
អតីតស្វាមី Barbie Hsu ដើរកណ្ដាលភ្លៀងធ្លាក់

ប្រភព allkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T