ពិតជាឧត្តមស្វាមីមែន! ថ្ងៃបុណ្យនៃក្តីស្រលាញ់ អ្នកឧកញ៉ា គិតម៉េង បង្ហោះសារបែបនេះជូនដល់ លោកជំទាវស្រីតូច ចំណាន អានហើយពិតជា…

//s9.kh1.co/b9/b9b3945584a9dd2f58253739acf073a52744b32d.jpg
តារា & កម្សាន្ដ

 ១៤-កុម្ភៈ-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកឧកញ៉ា គិតម៉េង ជាមួយនិងលោកជំទាវ ស្រីតូចចំណាន បង្ហាញសេចក្តីស្រលាញ់ដ៏ផ្អែមល្អែមនៅក្នុងឱកាសនៃថ្ងៃទិវានៃក្តីស្រលាញ់

ភ្នំពេញ: ប្រជាពលរដ្ឋខ្មែរ ព្រមទាំងប្រិយមិត្ត ដែលជាអ្នកតាមដានព័ត៌មាននៅក្នុងសង្គមហ្វេសប៊ុក ពិតជាបានស្គាល់នូវកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ លោកអ្នក ឧកញ៉ា គិតម៉េង ដែលជាសេដ្ឋីខ្មែរលំដាប់ប្រទេស ក្តោបក្តាប់ទុនវិនិយោគនៅក្នុងវិស័យធំៗ និងជាពិសេសជាម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបផងដែរនោះ កាលពីពេលថ្មីៗនេះ យោងតាមគេហទំព័រហ្វេស ប៊ុក ផ្លូវការរបស់លោក បានបង្ហោះសារ អមដោយរូបភាព របស់លោកជាមួយនិងឧត្តមភរិយារបស់លោកផ្ទាល់ គឺលោកជំទាវស្រីតូចចំំណានដោយបានរៀបរាប់ពីទឹកចិត្តរបស់លោក ចំពោះភរិយា និងក្រុមគ្រួសាររបស់លោក នៅក្នុងឱកាស នៃទិវានៃក្តីស្រឡាញ់យ៉ាងដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកឧកញ៉ា គិតម៉េង ជាមួយនិងលោកជំទាវ ស្រីតូចចំណាន
អ្នកឧកញ៉ា គិតម៉េង ជាមួយនិងលោកជំទាវ ស្រីតូចចំណាន
អ្នកឧកញ៉ា គិតម៉េង ជាមួយនិងលោកជំទាវ ស្រីតូចចំណាន
អ្នកឧកញ៉ា គិតម៉េង ជាមួយនិងលោកជំទាវ ស្រីតូចចំណាន

តើអ្នកទាំងអស់គ្នាដឹងឬទេថា ថ្ងៃបុណ្យនៃសេចក្ដីស្រទ្បាញ់គឺជាប្រពៃណីដ៏មានវ័យចំណាស់មួយដែលមានដើម កំណើតមកពីពិធីបុណ្យរបស់ជនជាតិរ៉ូមុំាង ដែលតែងប្រារព្ធជារៀងរាល់ពាក់កណ្ដាលខែកុម្ភៈ នាពេលចាប់ផ្ដើមរដូវផ្ការីក?។ ក្នុងពិធីនេះ បុរសនិងនារីដែលបានចូលរួម ត្រូវចាប់ឆ្នោតដើម្បីស្វែងរកដៃគូរបស់ខ្លួន ហើយត្រូវរក្សាចំណងនេះក្នុងអំឡុងពេលប្រារព្ធកម្មវិធីរហូតដល់ចប់ ឬពេលខ្លះទៀត បុរសនិងនារីដែលជាដៃគូនោះក៏បានរៀបការជាមួយគ្នាទៀតក៏មាន។ក្នុងសម័យនេះវិញ ថ្ងៃបុណ្យនៃសេចក្ដីស្រទ្បាញ់ គឺជាការប្រារព្ធជាសកល ដើម្បីបង្ហាញពីសេចក្ដីស្រទ្បាញ់ និងការពេញចិត្ត។ ថ្ងៃនេះក៏ជាថ្ងៃដែលដៃគូសេ្នហាជាច្រើនតែងមានភាពច្នៃប្រឌិតបំផុត ដើម្បីធ្វើឱ្យមនុស្សជាទីស្រឡាញ់របស់ពួកគេទទួលបានអារម្មណ៍ដ៏ពិសេស។ខ្ញុំក៏ដូចគ្នាដែរ។ ប៉ុន្មានថ្ងៃនេះ ខ្ញុំបាននឹកគិតពីវិធីជាច្រើន ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់និងការសរសើរចំពោះភរិយាដ៏ស្រស់ស្អាតរបស់ខ្ញុំ។ប្រាកដណាស់ ទង្វើតែងតែប្រសើរជាងការនិយាយ។ ប៉ុន្តែ នៅថ្ងៃនេះ ខ្ញុំសូមយកទិវានេះ ដើម្បីបង្ហាញក្ដីស្រទ្បាញ់ដ៏ជ្រាលជ្រៅចំពោះភរិយាជាទីស្រទ្បាញ់របស់ខ្ញុំ ម៉ៅ ចំណាន៕

លោក អ្នកឧកញ៉ា គិតម៉េង 

គួររំលឹកផងដែរថា នៅក្នុងចំណងអាពាហ៍ពិពាហ៍អស់រយ:ពេលជាង១០ឆ្នាំ លោកទាំងពីររស់នៅជាមួយគ្នាប្រកបដោយសុភមង្គលព្រមទាំងទទួលបានបុត្រ៤នាក់ ដែលជាចំណងដៃអាពាហ៍ពិពាហ៍ថែមទៀតផង៕

ខាងក្រោមនេះ ជារូបភាពដ៏ផ្អែមល្អែមរបស់លោកអ្នកឧកញ៉ា ជាមួយនិងលោកជំទាវ ស្រី តូចចំណាន សូមចូលរួមទស្សនារូបខាងក្រោម៖

អ្នកឧកញ៉ា គិតម៉េង ជាមួយនិងលោកជំទាវ ស្រីតូចចំណាន
អ្នកឧកញ៉ា គិតម៉េង ជាមួយនិងលោកជំទាវ ស្រីតូចចំណាន
អ្នកឧកញ៉ា គិតម៉េង ជាមួយនិងលោកជំទាវ ស្រីតូចចំណាន
អ្នកឧកញ៉ា គិតម៉េង ជាមួយនិងលោកជំទាវ ស្រីតូចចំណាន
លោកជំទាវ ស្រីតូចចំណាន

Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T