អាយុកាន់តែច្រើន សម្រស់ Baifern កាន់តែគួរឲ្យក្នាញ់

//s9.kh1.co/54/54f3fa9dd4dfd7756246f12b2a1b6b3c9e6aa330.jpg
តារា & កម្សាន្ដ

 ១៥-កុម្ភៈ-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

ស្របពេលដែលតារាសម្តែង Baifern មានវ័យកាន់តែកើនឡើងទៅៗ បែរជាសម្រស់កាន់តែស្អាតទៅៗវិញ ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំង។

ថៃ៖ ចំពោះកេរ្តិ៍ឈ្មោះរបស់តារាសម្តែង Baifern ដែលមានឈ្មោះពិតថា Pimchanok Luevisadpaibul គឺទស្សនិកជនបានស្គាល់ច្បាស់ហើយ ចំពោះសមត្ថភាពនិង ទេពកោសល្យដ៏អស្ចារ្យតាមរយៈការសម្តែងភាពយន្តជាច្រើននាពេលកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្រៅសមត្ថភាពនៅក្នុងវិស័យសិល្បៈ តារាស្រីរូបនេះ ក៏មានរូបសម្បត្តិល្អឯកពីធម្មជាតិមកផងដែរ ទោះបីជាកញ្ញាមានអាយុរាងក្រែលបន្តិចពិតមែនក្តី ប៉ុន្តែមើលទៅពិតជាមិនដឹងថាមានអាយុច្រើននោះឡើយ។

ដោយឡែក ក្នុងពេលបច្ចុប្បន្ន Baifern មានវ័យ២៨ឆ្នាំហើយ ប៉ុន្តែបើយើងក្រឡេកមើលសម្រស់តារាសម្តែងរូបនេះវិញ គឺពិតជានៅតែរក្សាភាពស្រស់ស្អាតនិង ក្មេងជាងវ័យក្មេងដដែល តាមរយៈរូបប៉ុន្មានសន្លឹកដែលបានបង្ហោះកាលពីម្សិលមិញ ដោយយើងអាចឃើញយ៉ាងច្បាស់អំពីរូបរាងនៅស្រឡូន ចំណែកសាច់វិញគឺនៅសតឹងណែន ខ្ចីបែបសុីជម្ពូរ ដោយមិនមានស្នាមជ្រីវជ្រួញនៅត្រង់ណាឡើយ មើលទៅពិតជាស្អាតគួរឲ្យក្នាញ់មែនទែន។

ចំណែកអ្នកគាំទ្រវិញក៏ មិននឹកស្មានសោះថា តារាសម្តែងស្រីរូបនេះនៅតែអាចថែរក្សាសម្រស់បានស្អាតនិង ក្មេងជាងវ័យបានដូច្នេះ​សោះឡើយ ដោយពួកគេកោតស្ងប់ស្ងែងយ៉ាងខ្លាំងជំនួសតារាស្រីរូបនេះផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

BaifernBaifern
BaifernBaifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern (រុបថ្មី)
Baifern (រុបថ្មី)
Baifern (រុបថ្មី)
Baifern (រុបថ្មី)
Baifern (រុបថ្មី)
Baifern (រុបថ្មី)
Baifern (រុបថ្មី)
Baifern (រុបថ្មី)
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T