Tថៃ៖ ជាការពិតណាស់ តារាសម្ដែងស្រីជួរមុខប្រទេសថៃ ប៉ុន្មានដួងនេះកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងទាំងអាជីពសិល្បៈជាអ្នកសម្ដែង ថែមទាំងទទួលបានការងារថ្មីៗទៅលើការកាន់តំណាងផលិតផលម៉ាកល្បីៗអន្តរជាតិទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ដឹងថាតារាស្រីរូបណាខ្លះកំពុងហាងឆេង និងធ្វើការជាមួយនឹងម៉ាកល្បីអន្តរជាតិខ្លះ?
សូមទស្សនារូបភាពខាងក្រោម៖
១.Yaya Urassaya
កំពូលតារាសម្តែង ដែលត្រូវបានជ្រើសរើសជាឯកអគ្គរដ្ឋទូតសម្រាប់យីហោទឹកអប់ «Jo Malone London»។
Yaya Urassaya គឺជាតារាស្រីថៃដំបូងដែលធ្វើការជាមួយយីហោអន្តរជាតិនេះ។
២.Kao Supassara
Kao Supassara គឺជាតារាស្រីថៃដំបូងគេដែលបានក្លាយជាអ្នកតំណាង«Friend of Longines» ។
កាលពីពេលថ្មីៗនេះនាងបានចូលរួមព្រឹត្តិការណ៍នៃម៉ាកនេះ រួមជាមួយតារាសម្តែងរៀមច្បងរបស់នាង លោក Mario Maurer ។
៣.Mai Davikah
នៅក្នុងបញ្ជីនេះផងដែរ Mai Davikah បានប្រកាសជាផ្លូវការថាជាអ្នកតំនឲណាង«Friend of Gucci»នៅពាក់កណ្តាលឆ្នាំ ២០២០ ។
៤.Kimmy Kimberley
មិត្តស្រីរបស់ Mark Prin គឺ Kimmy Kimberley ដែលត្រូវបានជ្រើសរើសជាអ្នកតំណាង «Friend of Cartier»របស់ នៅចុងឆ្នាំ ២០២០៕