បើទោះជាមានបញ្ហាកូវីដ១៩ ដែលជារឿងគួរឲ្យបារម្ភក្តី ក៏បងប្អូនប្រជាជនខ្មែយើងមិនភ្លេចពីពិធីបុណ្យចូលឆ្នាំប្រពៃណីកាន់តែកៀកចូលមកដល់។
ជាមួយគ្នានេះដែរកាលពីពេលថ្មីៗនេះតារាចម្រៀង ក៏ដូចជាតារាសម្តែងក្នុងផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សូលីកា បានបង្ករភាពភ្ញាក់ផ្អើលមួយនៅក្នុងគណនីបណ្តាញសង្គមរបស់ខ្លួន ដោយបានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹកជាមួយនឹងការគ្រងឈុតទេវតា ដែលមើលទៅពិតជាស្រស់ស្អាត ដោយមានអមជាមួយ Caption រៀបរាប់អំពីព្រះនាមរបស់ទេពធីតាឆ្នាំថ្មីនេះផងដែរ។
ក្នុង Caption នោះបានសរសេរដូច្នេះថា៖
មហាសង្រ្កានឆ្នាំថ្មីឆ្នាំឆ្លូវព្រះនាង**មណ្ឌាទេវី** ជាបុត្រីទី៤នៃកបិលមហាព្រហ្ម ដែលត្រូវយាងចុះមកបន្តដំណែងថែរក្សារជម្ពូទ្វីបបន្ទាប់ពីទេវតាឆ្នាំចាស់ នឹងចូលមកដល់នៅថ្ងៃ ពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស២០២១ វេលាម៉ោង ៤:០០នាទីព្រហាម(យាមទី៧)។🇰🇭⚜️ទ្រង់អម្ពរ ពណ៌អន(ខៀវព្រលែត ឬ ផ្ទៃមេឃ)
⚜️ទ្រង់អម្ពរ ពណ៌អន(ខៀវព្រលែត ឬ ផ្ទៃមេឃ)
⚜️សៀតផ្កា ចម្ប៉ានៅព្រះការណ៍(ត្រចៀក)
⚜️ភក្សាហារ ទ្រង់សោយ សប្បិ(ទឹកដោះថ្លា)
⚜️ព្រះហស្ថស្តាំទ្រង់ អញ្ជុល(ម្ជុល) ព្រះហស្ថឆ្វេងទ្រង់យដ្ធិ(ឈើច្រត់)
⚜️គង់ផ្ទុំបិទព្រះនេត្រលើខ្នង គទ្រភៈ(សត្វលា)
សូមអោយឆ្នាំថ្មី ផុតគ្រោះ ផុតទុក្ខ ជៀសឆ្ងាយផុតទុក្ខពី ជម្ងឺ កូវីដ-19 សូមអោយអ្វីៗប្រែត្រលប់មកដូចដើមប្រសើរឡើងវិញ សូមអោយបងប្អូនដែលកំពុងសម្រាកព្យាបាល ដោយសារជម្ងឺ កូវីដ-19 អោយឆាប់ជាសះស្បើយ🙏🏻
សូមអោយឆ្នាំថ្មី នាំយកមក លាភជ័យ លាភសំណាង សុខភាពល្អ សំណាងល្អ ជួបជុំតែមនុស្សល្អៗ ឈ្នះអស់មារសត្រូវពេញមួយឆ្នាំ នឹង គ្រប់ៗឆ្នាំរហូតទៅ 🙏🏻
សាធុ សាធុ សាធុ 🙏🏻🙏🏻🙏🏻





