ថៃ៖ នៅពីក្រោយភាពល្បីល្បាញជីវិតនៃការតស៊ូ ឬរឿងមួយចំនួនអ្នកសិល្បៈភាគច្រើនពុំដែលនឹងបង្ហើបឲ្យអ្នកគាំទ្រដឹងពីខ្សែរជីវិតរបស់ពួកគេនោះឡើយ ជាក់ស្ដែងដូចជាតារាសម្ដែងនាង Taew Natapohn ជាដើម។ ថ្វីបើជាតារាជួរមុខប្រចាំប្រទេសថៃក៏ពិតមែន តែខ្សែជីវិតនាងហាក់មានការតស៊ូជម្នះខ្លាំងណាស់ ទ្រាំអាចឈរជើងបានមកដល់សព្វថ្ងៃ ហើយជោគជ័យខ្លាំងលើវិស័យជាតារាសម្ដែងបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃនេះយើងនឹងលើកយកខ្សែជីវិតពិតរបស់ Taew Natapohn មកបកស្រាយជូនប្រិយមិត្តដើម្បីឲ្យអស់ចម្ងល់ ដើម្បីឲ្យកាន់តែជាក់ច្បាស់តោះទៅតាមដានទាំងអស់គ្នា៖
- Natapohn Tameeruk គឺជាឈ្មោះពិតរបស់នាង។
- កញ្ញាកើតនៅ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នា១៩៨៩ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
- ថ្វីបើរវល់ជាមួយអាជីពជាតារាសម្ដែងក្ដីតែ Natapohn Tameeruk បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកស្ថាបត្យកម្ម ពីសាកលវិទ្យាល័យ Chulalongkorn។
- ថ្វីបើបរាជ័យជាមួយស្នេហាគ្រាដំបូងជាមួយលោក Ton Arch ក្ដីតែនាងក៏បានរកឃើញស្នេហ៍ពិតមួយទៀតជាមួយនឹងសេដ្ឋីអ្នកជំនួញវ័យក្មេង ស្ថិតក្នុងវណ្ណៈបុរសហាយសូ មានឈ្មោះថា Pranai Phornprapha។
- ភាពល្បីល្បាញរបស់នាងក្រោយសម្ដែងរឿង “Nakee” ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះនាងល្បីខ្លាំងឡើងៗ៕