កូរ៉េខាងត្បូង៖ តារាសម្ដែងប្រុស Park Sung Hoon ដែលសម្ដែងជាតួអង្គកែភេទកំពុងទទួលបានប្រជាប្រិយភាពក្នុងរឿង "Squid Game" វគ្គ២ នោះស្រាប់តែបានធ្វើរឿងដ៏តក់ស្លុតមួយកាលពីថ្ងៃទី៣០ខែធ្នូកន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្របពេល Squid Game វគ្គ២បានចាក់ផ្សាយទៅហើយនោះ Park Sung Hoon ដែលជាតួម្នាក់នៅក្នុងរឿងនោះបានបង្ហោះរូបភាពមិនសមរម្យ(អាសអាភាស) ទាក់ទងនឹង Poster បែបបង្កើតឡើងយកស្ទាយ៍តាម Squid Game របស់រឿងជប៉ុនមួយ បន្ទាប់មកគេក៏បានលុបវាចេញយ៉ាងលឿន។
មុនដំបូងអ្នកគាំទ្រគិតថាគណនីបណ្ដាញសង្គម Instagram របស់គេអាចនឹងត្រូវជនខិលខូចប្រើប្រាស់ ប៉ុន្តែក្រោយមក គឺគេជាអ្នកបង្ហោះខ្លួនឯងតែគេពុំមានចេតនាបង្ហោះនោះឡើយ។ ខណៈនោះ BH Entertainment បានចេញមកបង្ហោះថា គឺគេពិតជាបានច្រឡំដៃបង្ហោះរូបភាពមិនសមរម្យនោះមែន និងសន្យាថាវាមិនកើតឡើងទៀតនោះទេ៕
ប្រភព៖ allkpop