គូឡាឡាំពួ៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានយល់ព្រមតាមសំណើរបស់សមាគមកីឡាបាល់ទាត់ហុងកុង (HKFA) ដើម្បីរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍ AFC Cup តំបន់អាស៊ីបូព៌ាពូល J ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ខែឧសភាក៏បានលើកទៅប្រគួតនៅថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០២១ ជំនួសវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសមាគមកីឡាបាល់ទាត់ហុងកុង ការសម្រេចចិត្តនេះត្រូវបានបញ្ជាក់ដោយពិចារណាលើបញ្ហាប្រឈមដែលកំពុងកើតឡើងដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ និងអនុញ្ញាតឱ្យមានពេលវេលាបន្ថែមទៀតដើម្បីធានាបាននូវការការប្រគួតដ៏ល្អប្រសើរបំផុត។
រាល់លក្ខខ័ណ្ឌទាំងអស់ទាក់ទងនឹងព្រឹត្តិការណ៍ AFC Cup តំបន់អាស៊ីបូព៌ាពូល J ដែលមានក្លិបចូលរួមប្រគួតដូចជា Athletic ២២០ FC របស់ប្រទេសម៉ុងហ្គោលី, ក្លិប Eastern Long Lions និងក្លិប Lee Man របស់ហុងកុងក៏ដូចជាក្លិប Tainan City FC របស់ចិនតៃប៉ិ និងនៅមានការប្រគួតដែលនៅសល់ចំនួន ៣ ទៀតផងដែរនៅថ្ងៃទី ២៣, ២៦ និង ២៩ ខែមិថុនាឆ្នាំ ២០២១ ៕
ប្រភព៖ The AFC