តារាសម្តែងស្រី Tong Liya បានប្រកាសលែងលះគ្នាជាមួយស្វាមី ក្រោយរៀបការជិត ១០ ឆ្នាំ

//s9.kh1.co/ee/ee3b4816666c8b95e355940d54064e4cab5a9130.jpg
តារា & កម្សាន្ដ

 ២១-ឧសភា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

ទោះបីជាថ្ងៃទី ២០ ខែឧសភាមានអត្ថន័យដើម្បីអបអរសាទរទិវានៃក្តីស្រឡាញ់របស់ប្រជាជនចិនក៏ដោយក៏តារាសម្តែងស្រី Tong Liya និងស្វាមីរបស់នាងគឺលោក Chen Sicheng​ បែរជាប្រកាសចែកផ្លូវគ្នានៅលើបណ្តាញសង្គមទៅវិញ

ចិន៖ ទោះបីជាថ្ងៃទី ២០ ខែឧសភាមានអត្ថន័យដើម្បីអបអរសាទរទិវានៃក្តីស្រឡាញ់របស់ប្រជាជនចិនក៏ដោយក៏តារាសម្តែងស្រី Tong Liya  និងស្វាមីរបស់នាងគឺលោក Chen Sicheng​ ដែលជាតារាសម្តែងនិងជាចាងហ្វាងផងនោះបានប្រកាសចែកផ្លូវគ្នានៅលើបណ្តាញសង្គម។ អ្នកទាំងពីរបានដាក់ពាក្យលែងលះរួចហើយកាលពីឆ្នាំមុន។ ដំណឹងនៃការលែងលះរបស់ពួកគេភ្លាមៗបានក្លាយជាព័ត៌មានក្ដៅគគុកសម្រាប់អ្នកគាំទ្រក្នុងការការស្វែងរកនៅលើបណ្ដាញសង្គម Weibo

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកាសលែងលះគ្នាទី ១ ដោយលោក Chen Sicheng​ បានសរសេរថា “រឿងរ៉ាវចាប់ពីឆ្នាំ ២០១១-២០២០ កំពុងតែឈានដល់ទីបញ្ចប់ហើយ។ អ្នកនឹងក្លាយជាមនុស្សដែលខ្ញុំស្រឡាញ់ជាងគេបំផុត ប៉ុន្តែឥលូវនេះខ្ញុំនឹងការពារអ្នកក្នុងនាមជាឋានៈផ្សេងមួយទៀតប៉ុណ្ណោះ” ។ ចំពោះ Tong Liya  វិញ នាងបានសរសេរថា “វាពិតជាមានតម្លៃណាស់ ហើយអនាគតនៅមិនទាន់ដឹងនៅឡើយទេ។ អរគុណ Chen Chenheng ” ។

Tong Liya  និងស្វាមី  
Tong Liya  និងស្វាមី  

ដោយត្រូវបានគេស្គាល់ថាជាតារាកំពូលសម្រស់មួយក្នុងចំណោមតារាកំពូលសម្រស់ទាំង ៤ របស់ខេត្តស៊ីនជាំង Tong Liya បានជួបជាមួយលោក Chen Chenheng ក្នុងអំឡុងពេលថតរឿង “Beijing Love Story” ។ ពួកគេបានប្រកាសពីទំនាក់ទំនងរបស់ពួកគេជាផ្លូវការនៅក្នុងឆ្នាំ ២០១២ នៅក្នុងកម្មវិធី Happy Camp  ហើយបន្ទាប់មកបានរៀបចំពិធីមង្គលការរបស់ពួកគេនៅឯ Tahiti នៅខែមករាឆ្នាំ ២០១៤ និងនៅពីរឆ្នាំបន្ទាប់ពីរៀបការពួកគេបានផ្តល់កំណើតឱ្យកូនប្រុសរបស់ពួកគេឈ្មោះ Chen Duoduo ផងដែរ។

ប៉ុន្មានឆ្នាំមកនេះលោក Chen Chenheng ត្រូវបានគេរាយការណ៍ថាជាព្រាននារីលំដាប់កំពូលម្នាក់។ នៅឆ្នាំ ២០១៤ គាត់ត្រូវបានគេឃើញទៅលេងផ្ទះរបស់ស្ត្រីម្នាក់អស់រយៈពេល ២ ម៉ោង។ ជាងនេះទៀតនៅឆ្នាំ ២០១៧ លោក Chen Chenheng បានចំណាយពេលមួយយប់នៅសណ្ឋាគារជាមួយនារី ២ នាក់។ ទោះបីជាគាត់បដិសេធចំពោះការលួចមានស្រី ក៏រូបភាពរបស់គាត់ត្រូវបានចែកចាយរួចហើយ ហើយគាត់ត្រូវបានវាយប្រហារដោយមតិរិះគន់អវិជ្ជមានផងដែរ។

Tong Liya  និងស្វាមី  
Tong Liya  និងស្វាមី  

ចាប់ពីរឿងទាងនោះកើតឡើងមក Tong Liya ឈប់ពាក់ចិញ្ចៀនរៀបការរបស់នាងដែលមនុស្សជាច្រើនស្មានថានាងបាត់បង់ជំនឿលើស្វាមី។ ទោះបីជាអ្នកទាំងពីរនឹងបន្តសហការគ្នាលើសិទ្ធិផលិតខ្សែភាពយន្តរឿង “Detective Chinatown ”  ក៏ដោយក៏មនុស្សជាច្រើនយល់ថាវានឹងជាបញ្ហានៅមុនពេលលែងលះគ្នាជាផ្លូវការ។

នៅពេលព័ត៌មានលេចលឺនៃការបែកបាក់របស់ពួកគេ មានមនុស្សជាច្រើនបានអបអរសាទរភ្លាមៗចំពោះTong Liya សម្រាប់ការបញ្ចប់ចំណងអាពាហ៍ពិពាហ៍ដែលនាងមិនត្រូវបានគេគោរពនិងចាញ់បោកគេជាច្រើនលើកច្រើនសារ។ ពួកគេសង្ឃឹមថានឹងមានអនាគតល្អប្រសើរជាងមុនសម្រាប់តារាសម្តែងស្រីរូនេះបន្ទាប់ពីលែងលះរួច៕

សូមទស្សនារូបភាពខាងក្រោមបន្ថែម៖​

Tong Liya  និងស្វាមី  
Tong Liya  និងស្វាមី  
Tong Liya  និងស្វាមី
Tong Liya  និងស្វាមី
Tong Liya   
Tong Liya   
Tong Liya 
Tong Liya 
Tong Liya   
Tong Liya   
Tong Liya
Tong Liya
Tong Liya   
Tong Liya   

ប្រភព៖ Jayne Stars

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T