បុរសម្នាក់ចាកចេញពីផ្ទះ ដើររសាត់អណ្ដែតជាង២០ឆ្នាំ ទីបំផុតជួបសាច់ញាតិវិញ មានទាំងលុយរាប់សិបលាន

//s9.kh1.co/16/1696dfd67b8eac2ee9ade6cfdfb87cdde6f6200a.jpg
សង្គម

 ៣១-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បុរសម្នាក់មានដើមកំណើតនៅខេត្តត្បូងឃ្មុំ បានចាកចេញពីផ្ទះ ដើររសាត់អណ្ដែតជាង២០ឆ្នាំ ពេលអស់កម្មបានជួបសាច់ញាតិវិញ មានទាំងលុយរាប់សិបលាន

សង្គម៖ បុរសម្នាក់ឈ្មោះ យៀនធី អាយុខ្ទង់ ៤៨ឆ្នាំ មានដើមកំណើតនៅ ភូមិគោល្វៀង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបែកគ្នាជាមួយសាច់ញាតិបងប្អូនអស់រយៈពេល ២០ឆ្នាំ ធ្លាក់ខ្លួនដើរពនេចរផ្សងវាសនាលើភពផែនដីគ្រប់ច្រកល្ហកយកវត្ត និងសាលាដំណាក់ ធ្វើជាផ្ទះស្នាក់អាស្រ័យ។ ពេលថ្ងៃដើរសុំអាហារគេហូបដោយមិនគិតថាឆ្ងាញ់ពិសាអ្វីឡើយ ចំណែកទឹកវិញឲ្យតែឃើញចេះតែហូប មិនបានគិតថា ទឹកមានមេរោគឬយ៉ាងណានោះទេ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរសកម្សត់រូបនេះ ហាក់មានទេវតាតាមថែរក្សា សូម្បីតែឈឺគ្រុនក្តៅក៏មិនដែលដែរ។ មួយថ្ងៃៗ ដឹងតែដើរផ្សងព្រេងពីភូមិមួយទៅភូមិមួយ ពីខេត្តមួយទៅខេត្តមួយ។ អ្វីដែលមនុស្សគ្រប់គ្នាមិនដឹងនោះ គឺគាត់បានសន្សំលុយដែលបានមកពីការអាណិតស្រឡាញ់របស់បងប្អូនខ្មែរយើងដាក់ទានឲ្យគាត់ ហើយគាត់ទុកដាក់យ៉ាងស្អាត រុំព័ទ្ធមូលដូចបាល់ ស្ពាយដើរតាមខ្លួនគ្រប់ពេល គ្មានអ្នកដឹងថាជាលុយនោះឡើយ។ មនុស្សម្នាផងទាំងឡាយតែងយល់ថាគាត់ ជាមនុស្សមានសតិសម្បជញ្ញៈមិនគ្រប់គ្រាន់ ម្ល៉េះហើយថង់ដែលគាត់ស្ពាយនោះគ្មានអ្នកចាប់អារម្មណ៍ទេ ។

តែដោយសារអស់កម្មពៀរវេរា ស្រាប់តែបងស្រីរបស់គាត់ ចេះតែមានអារម្មណ៍នឹកដល់ប្អូនប្រុស ដែលប្រាកដក្នុងចិត្តថាបានស្លាប់យូរហើយ បើរស់មិនដឹងជានៅទីណាទេ។ ស្ត្រីចំណាស់រូបនេះនិយាយថា គាត់នឹកប្អូនប្រុសប្រហែលជាង ២ខែ ហើយស្រាប់តែឮដំណឹងថា ប្អូនប្រុសរបស់គាត់មិនទាន់ស្លាប់ទេ គេឃើញឆ្កួតចិត្ត ដើររើសសំរាមស្ពាយថង់ដើរដេកតាមវត្តអារាម និងផ្សារ នៅម្តុំស្រុកកោះធំ ខេត្តកណ្ដាល ។ ឮដូច្នោះ គាត់បានពិគ្រោះយោបល់គ្នាជាមួយបងប្អូន និងកូនប្រសារ ហើយក៏ជិះម៉ូតូកង់បី ដើរស្វែងរកប្អូនប្រុស ដោយចេញដំណើរពីផ្ទះក្នុងខេត្តត្បូងឃ្មុំ ទៅស្រុកកោះធំតែម្តង ហើយក៏បានជួបដូចក្តីប្រាថ្នា។

ពេលឃើញប្អូនដំបូង អាណិតខ្លោចផ្សាជាពន់ពេក ដោយសារប្អូនប្រុសដើរឆ្កឹះសំរាម និងដេកលើឥដ្ឋធ្វើជាផ្ទះ ។ គាត់ហូរទឹកភ្នែក ហើយប្រថុយចូលទៅជិតប្អូនប្រុសស្រែកហៅឈ្មោះ។ ចំណែក យៀនធី ក៏នៅចាំសំឡេងបងស្រីបានផងដែរ ហើយក៏យំអោបគ្នា រួចឡើងជិះម៉ូតូកង់បី មករកវត្តដែលគាត់ធ្លាប់ស្នាក់នៅនោះតែម្ដង។ បន្ទាប់មក គាត់ក៏ថ្វាយបង្គំលាព្រះគ្រូចៅអធិការថា គាត់នឹងលាលោកគ្រូទៅស្រុកកំណើតវិញហើយ ជាហេតុធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះម្នាក់ៗក៏យល់ថាគាត់ឆ្កួតចិត្ត មិនដឹងអ្វីទេ។

បន្ទាប់មក គាត់ប្រាប់ព្រះគ្រូចៅអធិការថា មុននឹងទៅសូមជួយរាប់លុយគាត់សិនចំនួន ៣ការ៉ុង ដែលស្ពាយតាមខ្លួន  ដោយលុយច្រើនពេក ព្រះអង្គគ្រូចៅអធិការវត្ត ក៏ហៅញាតិញោមមកជួយរាប់ កាលពីថ្ងៃទី២៩ ខែឧសភាឆ្នាំ ២០២១ ។ ពេលរាប់លុយចប់សព្វគ្រប់ ឃើញមានប្រាក់ដុល្លា​រមានចំនួន ៨៣០​ដុល្លារអាមេរិក និងប្រាក់រៀលមានចំនួន​ ១៤,៤២០,០០០​រៀល (ដប់បួនលាន បួនសែនពីរមុឺនរៀល) សុទ្ធតែលុយរាយ ក្រដាស់ ១០០រៀល និង ៥០០ រៀល និងក្រដាស ១,០០០ រៀល និង ២,០០០ រៀល តិចតួចប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ស្ត្រីត្រូវជាបងរបស់ យៀនធី បានរៀបរាប់ថា មូលហេតុដែលប្អូនប្រុសរបស់គាត់ ចាកចេញពីផ្ទះ ដោយសារឪពុករបស់គាត់មានប្រពន្ធចុងក្រោយ ហើយគាត់រស់នៅមិនចុះសម្រុង ក៏សុខចិត្តចេញពីផ្ទះបាត់ឈឹង ដោយមិនបានប្រាប់អ្នកផ្ទះឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

ពូ យៀនធី 
ពូ យៀនធី 
ពូ យៀនធី 
ពូ យៀនធី 
លុយរបស់ពូ យៀនធី
លុយរបស់ពូ យៀនធី
លុយរបស់ពូ យៀនធី
លុយរបស់ពូ យៀនធី
លុយរបស់ យៀនធី 
លុយរបស់ យៀនធី 
សាច់ញាតិរបស់ពូ យៀនធី
សាច់ញាតិរបស់ពូ យៀនធី
សាច់ញាតិរបស់ពូ យៀនធី
សាច់ញាតិរបស់ពូ យៀនធី

ប្រភពអត្ថបទ និងរូបភាព៖  Vadthanak Preap

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T