ថៃ៖ កាលពីពេលថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ និង ការកោតសរសើរ ក្រោយពី កីឡាករប្រដាល់វ័យក្មេងមានសមត្ថភាពរបស់ថៃឈ្មោះ Antoine Pinto បានប្រកាសថា ខ្លួនលោកគឺមានឈាមជ័រជាជនជាតិខ្មែរកាត់បារាំង ដោយបានអះអាងថា ២៥ ភាគរយនៃខ្លួនលោកជាជនជាតិអាស៊ី មានឪពុកជាជនជាតិបារាំង និងម្តាយជាជនជាតិខ្មែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នៅថ្ងៃច័ន្ទនេះតែម្តង កាន់តែធ្វើឱ្យមហាជនកាន់តែភ្ញាក់ផ្អើលទៀតនោះ គឺ កីឡាករប្រដាល់ Antoine Pinto បានលាតត្រដាងរូបជីតារបស់លោក លន់ នន់ ដែលជាប្អូនប្រុសរបស់លោកសេនាមុខ លន់ នល់ អតីតប្រធានាធិបតី នៃរបបសាធារណៈរដ្ឋខ្មែរ។
ក្នុងនោះ លោក Antoine Pinto បានសរសេររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកដូច្នេះថា៖
នេះជារូបភាពរបស់ជីតាខ្ញុំ។ ខ្ញុំមិនដែលស្គាល់គាត់ទេប៉ុន្តែខ្ញុំពិតជាមានឱកាសទៅលេងសមាជិកគ្រួសារខ្លះពីមុន ហើយខ្ញុំពិតជាសង្ឃឹមថានឹងអាចវិលត្រឡប់ទៅវិញឆាប់ៗនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាចំពោះការស្រឡាញ់និងការគាំទ្រដែលខ្ញុំបានទទួលពីមនុស្សគ្រប់គ្នា។ ហើយចងចាំថាត្រូវមានមោទនភាពជានិច្ចចំពោះថាអ្នកជានរណា៕








