តាមពិត Mik Thongraya និង Bow Maylada មានសម្ព័ន្ធភាពស្នេហាជាមួយគ្នាដោយសារតែ…

//s9.kh1.co/59/596d9ed7a3c9a3260824e43c05dfaea5e53e15e1.jpg
តារា & កម្សាន្ដ

 ១០-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

តាមពិត Mik Thongraya និង Bow Maylada មានសម្ព័ន្ធភាពស្នេហាជាមួយគ្នាដោយសារតែ…

ថៃ៖ ប្រិយមិត្តប្រហែលជាបានស្គាល់ និងដឹងរួចមកហើយថា គូស្នេហ៍តារាប្រុសស្រី Mik Thongraya និង Bow Maylada មានទំនាក់ទំនងទាក់ទងស្នេហាគ្នាបានប្រមាណជាង ១ ឆ្នាំមកហើយ ក៏ប៉ុន្តែទំហំក្តីស្រលាញ់ចំពោះគ្នាពិតជាផ្អែមល្ហែមមិនចាញ់គូស្នេហ៍តារាៗផ្សេងៗប៉ុន្មានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពី ខែកក្កដា ឆ្នាំ២០២០៖  Mik និង Bow បានប្រកាសបើកចំហរជាសាធារណៈពីទំនាក់ទំនងស្នេហាឲ្យមហាជនបានដឹងឮ។ លើសពីនេះទៀត អំឡុងពេលនោះ Mik ក៏បានទិញគ្រឿងអលង្ការជូនដល់ Bow ថែមទៀតផង។

Mik Thongraya និង Bow Maylada
Mik Thongraya និង Bow Maylada

រហូតមកដល់ខែមករា ឆ្នាំ២០២១៖ Bow ក៏បានសារភាព និងប្រាប់ពីទំនាក់ទំនងដើមទងដែលបណ្តាលឲ្យនាងបានស្គាល់ និងចាប់ផ្តើមនិយាយជាមួយ Mik គឺនៅក្នុងអំឡុងពេលកំពុងថតរឿង «Mon Garn Bandan Ruk»។ បន្ទាប់ពីថតរឿងនោះចប់ភ្លាម អ្នកទាំងពីរក៏ចាប់ផ្តើមទំនាក់ទំនងស្នេហាជាមួយគ្នាតែម្តងទៅ។

Mik Thongraya និង Bow Maylada
Mik Thongraya និង Bow Maylada

ស្រាប់តែដើមខែមិថុនា ឆ្នាំ២០២១៖ ថ្មីៗនេះ Mik បានបង្ហោះរូបជាមួយ Bow ព្រមទាំងសរសេរពាក្យជូនពរនៅក្នុងថ្ងៃកំណើតនាងយ៉ាងផ្អែមល្ហែម ធ្វើឲ្យមហាជននិងអ្នកគាំទ្រនាំគ្នាច្រណែនសឹងតែគ្រប់ៗគ្នា៕

Mik Thongraya និង Bow Maylada
Mik Thongraya និង Bow Maylada

ប្រភពthaiupdate

Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T